កម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហការគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសទី៣
ភ្នំពេញ ៖ កម្ពុជា និងវៀតណាម កំពុងរួមដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការលើយុទ្ធសាស្ត្រពង្រឹងវិស័យទេសចរណ៍ «ប្រទេសពីរគោលដៅតែមួយ» ដើម្បីបង្កើនចរន្តលំហូរទេសចរពីគ្នាទៅវិញទៅមក ពិសេស ដើម្បីទាក់ទាញទេសចរ ពីប្រទេសទីបីឲ្យកាន់តែច្រើនថែមទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងតែ រៀបចំបង្កើតគោលដៅទេសចរណ៍ថ្មីៗបន្ថែមទៀត តាមរយៈការលើកទឹកចិត្តវិស័យឯកជនឲ្យវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ និង កញ្ចប់ទស្សនកិច្ចទេសចរណ៍ឲ្យបានកាន់តែច្រើន ។
ឯកឧត្តម បញ្ជាក់ថា ឥឡូវនេះ កម្ពុជា កំពុងតែជំរុញការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលផ្តល់ភាពងាយស្រួលសម្រាប់ភ្ជាប់ការធ្វើដំណើរពីខេត្តតំបន់ឆ្នេរភាគនិរតីរបស់កម្ពុជា កាន់តំបន់ភូគុក និងភ្ជាប់ទៅកាន់ខាងភាគីថៃ ដែលហៅថា «កិច្ចសហប្របត្តិការត្រីកោណសមុទ្រ» រវាងប្រទេសទាំងបី ។
ឯកឧត្តម ថ្លែងទៀតថា តំបន់ទេសចរណ៍ឆ្នេរសមុទ្រ និង តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ អង្គរវត្ត ជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជនជាតិវៀតណាម មកទស្សនាប្រទេស កម្ពុជា ។
ឯកឧត្តម បានបន្តទៀតថា កម្ពុជា និងវៀតណាម មានសក្តានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែប ដែលមិនគ្រាន់តែផ្តល់ជូនសម្រាប់ប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងបានទាក់ទាញទេសចរប្រទេសទីបី បានច្រើនទៀតផង។
គួររំលឹកថា កាលពីឆ្នាំ ២០១៧កន្លងទៅនេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ បានកើនឡើង ១១,៨ភាគរយ ក្នុងនោះភ្ញៀវទេសចរវៀតណាម បានឈរនៅលំដាប់ថ្នាក់ទី ២ ដែលមានប្រមាណជាង ៨៣ម៉ឺននាក់ ខណៈទេសចរ ចិនឈរចំណាត់ថ្នាក់ទី ១ មានប្រមាណ ១,២លាននាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍