Connect with us

តម្លៃជួលអចលនទ្រព្យ នៅក្រុងព្រះសីហនុ នឹងធ្លាក់ចុះវិញក្នុងរយៈពេល២ឆ្នាំខាងមុខនេះ

ខេត្តព្រះសីហនុ ៖ អ្នកវិភាគវិស័យអចលនទ្រព្យ បានព្យាករណ៍ថា តម្លៃជួលអចលនទ្រព្យក្នុងក្រុងព្រះសីហនុ នឹងមានភាពថមថយមកវិញក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ខណៈដែលតម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុ បានឡើងខ្ពស់ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ។
អ្នកវិភាគ បានលើកឡើងថា មូលហេតុនៃការថមថយតម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុនេះ គឺបណ្តាលមកពីគម្រោងសំណង់អាគារធំៗ នឹងត្រូវសាងសង់ចប់ ហើយបង្ហាញវត្តមាននៅលើទីផ្សារអចលនទ្រព្យក្នុងខេត្តនេះ ។ សំណង់ធំៗទាំងនោះ រួមមាន ណ្ឋាគារ អគារស្នាក់នៅ និងកាស៊ីណូ និងភោជនីយដ្ឋាន ដែលភាគច្រើនលើសលុបវិនិយោគដោយក្រុមហ៊ុនចិន ។


យោងតាមការវាយតម្លៃពីក្រុមហ៊ុនអចលនទ្រព្យ ក៏បានរកឃើញថា រយៈពេល១ឆ្នាំមកនេះ តម្លៃជួលអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ បានកើនឡើងក្នុងអត្រាដល់ទៅចន្លោះពី ៣០០%ទៅ ៥០០% ទៅតាមលក្ខណៈពិសេស នៃទីតាំងនីមួយៗ ។
ដូចគ្នានេះដែរ បើធៀបនឹងរយៈពេល៣ឆ្នាំមុន គឺនៅពេលនេះ តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុ បានកើនឡើងពី ៧ទៅ ១០ដង ពោលតម្លៃជួលកាលពី៣ឆ្នាំមុន មានកម្រិតត្រឹម៥០០ដុល្លារទៅ ១០០០ដុល្លារក្នុង ១ខែ ប៉ុន្តែនៅពេលនេះវិញ បានកើនឡើងដល់ ៥០០០ដុល្លារទៅ ៧០០០ដុល្លារក្នុង ១ខែរួចជាស្រេចទៅហើយ ។
សូមបញ្ជាក់ថា តាមការព្យាករណ៏ ប្រសិនបើកំណើនចំនួនជនជាតិចិនរស់នៅខេត្តព្រះសីហនុ មិនខ្លាំងក្លាដូចពេលនេះទេ តម្លៃជួលអចលនទ្រព្យនៅក្រុងព្រះសីហនុ នឹងចាប់ផ្តើមថមថយចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម