អីយ៉ាស់! ហេង ឡុង អះអាងថា អាចធានាគ្រូអគ្គីនេត្រ ដែលជាប់ទោសគ្រឿងញៀន ចេញពីពន្ធនាគារបាន
លោកហេង ឡុងប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ហើយត្រូវគេស្គាល់ថាជាដៃគូថ្មី ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណាបានផុសលើទំព័រហ្វេសបុករបស់គាត់ ដាក់ឈ្មោះថា «Heng Loong» ថា លោកថា៖ «តើបងប្អូនគាំទ្រទេ បើខ្ញុំធានាគ្រូអាគីនេត្រចេញពីគុក? មួយជីវិតគាត់មានស្នាដៃតែក្នុងរឿង បន្តោងឆ្នាំងដី តែប៉ុណ្ណោះ កំព្រាឪពុកម្តាយតាំងមិនទាន់ដឹងក្តី លួចរៀនតាមបង្អួច លោកយាយគាត់បានយំប្រាប់ខ្ញុំហើយ។ បើបាន ៥000 share ខ្ញុំនឹងធានាគាត់ចេញមនុស្សណាក៍ធ្លាប់ខុសដែរ តែសំខាន់មានឱកាសហើយកែរខ្លួនរឺអត់?»
មកដល់ព្រឹកនេះ ផុសរបស់គាត់មួយនេះបានទទួលជិតបាន ៥០០០ share ហើយតែភាគច្រើនជាការ Share និង ខំមេន រិះគន់ ដូចជា៖ «ជួយធានាអ្នកជួញដូរគ្រឿងញៀនអោយអស់តែម្តងទៅ» ឬ «បើរឿងគ្រឿងញៀនធានាចេញបានស្រួលៗ សមត្ថកិច្ចខំចាប់រកស្អី?»។
បន្ទាប់ពីមានការរិះ គន់ពីសំណាក់មជ្ឈដ្ឋានអ្នកប្រើបណ្តាញសង្គមហ្វេសបុក លោកហេង ឡុង ចេញមុខបកស្រាយក្នុង ខំមេនថា៖ «ខ្ញុំនឹងព្យាយាមជាមួយនឹងមេធាវីការពារគាត់តាមផ្លូវច្បាប់ មិនមែនប្រើលុយធានាទេបាទ» ។
សូមបញ្ចាក់ថា ទណ្ឌិត វ៉ាន់ សែនវិសុទ្ធ ដែលគេហៅថា ហោរាអគ្គីនេត្រ ត្រូវតុលាការផ្តន្ទាទោសដាក់គុក៣ឆ្នាំ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។ គ្រូអគ្គីនេត្រនេះគឺជាតួរអង្គសម្តែងក្នុងរឿង បន្តោងឆ្នាំងដីដែលជាផលិតកម្មរបស់លោកហេងឡុង។ ថ្មីៗនេះលោកហេង ឡុងបានធ្វើយុទ្ធនាការផ្សព្វផ្សាយរឿងបន្តោងឆ្នាំងដី តាមរយៈបណ្តាញសង្គម ដូចជាការឈ្នះរង្វាន់ម៉ូតូ និងសិស្សជាប់និទ្ទេស A បានមើលរឿងគាត់ដោយមិនគិតថ្លៃជាដើម។
ដោយ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍