ដំណឹងល្អ! ឥទ្ធិពលខ្យល់ព្យុះ បានថយចុះហើយ ដូចនេះពីខ្យល់ និងភ្លៀង ក៏ថយចុះដែរ
ភ្នំពេញ ៖ ខ្យល់ និង ភ្លៀង ដែលកើតចេញពីឥទ្ធិពលខ្យល់ព្យុះ USAGI បានកំពុងថមថយចុះទៅ វិញហើយ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក នៅតែបន្តអំពាវនាវ កុំទាន់អាលមានការធ្វើដំ ណើរ ឬ ចេញទៅនេសាទ នៅលើផ្ទៃសមុទ្រ ក្នុងថ្ងៃនេះ ។
បើតាមឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ថា ព្យុះ USAGI ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានេះ បានក្លាយជាសម្ពាធទាបហើយ ដែលធ្វើឲ្យឥទ្ធិពលខ្យល់ និងភ្លៀងមានការថយចុះ ។ ឯកឧត្តម បានបញ្ជាក់ថា មិនមានអ្វីដែលត្រូវឲ្យព្រួយបារម្ភខ្លាំងនោះទេ ពាក់ព័ន្ធនឹងឥទ្ធិពលខ្យល់ព្យុះនេះ ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា ។
បើតាមការអង្កេតរបស់ក្រសួងធនធានទឹក បានអោយដឹងថា ព្យុះ USAGI នៅពេលដែលស្ថិតឆ្នេរសមុទ្រប្រទេសវៀតណាម គឺ ជាព្យុះទីហ្វុង ប៉ុន្ដែនៅពេលធ្វើដំណើរមកដល់ព្រំដែនកម្ពុជា-វៀតណាម ព្យុះនេះ បានវិវឌ្ឍន៍ខ្លួនទៅជាវិសម្ពាធ (TD) ហើយនៅពេលនេះទៀតសោត ព្យុះនេះបានក្លាយទៅជាសម្ពាធទាបតែម្ដង ដែលធ្វើឲ្យភ្លៀង និង ខ្យល់ ថយចុះផងដែរ ។
បើតាមក្រសួងធនធានទឹក សម្ពាធទាបនេះ នឹងបន្ដគ្របបណ្ដប់ និងជះឥទ្ធិពលនៅតំបន់ទំនាបកណ្ដាលភាគពាយ្យ និង ខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាស្អែកនេះ ដែលធ្វើឲ្យអាកាសធាតុនៅបន្ដអួរអាប់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍