Connect with us

កញ្ញា ស៊ូ ស៊ីរីកា សុំមិនឱ្យគេបំផ្លាញទឹកចិត្តគាត់ បើមិនបានលើកទឹកចិត្ត !

ថ្មីៗនេះតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា កំពុងតែមានបញ្ហាជាច្រើនក្នុងអាជីសិល្បៈ ដោយសារចងឈ្នះចាញ់ពីសំណាក់តារាមួយចំនួនដែលនិយាយថា កញ្ញាគ្មានអ្វីអស្ចារ្យទេ ព្រោះមិនដែលចេញមុខសោះចង់ល្បី។ ជាងនេះទៅ ទៀតអ្នកទាំងនោះក៍បានចោទកញ្ញាថា កំពុងមានបញ្ហាស្នេហាជាមួយមិត្តប្រុសផងដែរ។

កញ្ញា ស៊ូ ស៊ីរីកា បានសរសេរថា “ពីមនុស្សម្នាក់ដែលគេស្អប់” ស្ថិតក្នុងវិស័យសិល្បៈគឺតែងតែមានគេស្អប់មានគេស្រឡាញ់។ កញ្ញាបាននិយាយបន្តថា «គាត់មិនចង់ឈ្នះចាញ់នោះទេ តែអ្នកក៏គ្មានអ្វីអស្ចារ្យដែរ ខ្ញុំចង់ធ្វើអ្វីជាសិទ្ធរបស់ខ្ញុំ ហើយវាគឺជារឿងរបស់ខ្ញុំ! ខ្ញុំខំប្រឹងប្រែងដោយខ្លួនឯង សំខាន់ឱ្យតែអ្នកបានល្អទៅបានហើយ »។

តារាចម្រៀងសំលេងពិរោះម្ចាស់បទ “ឧបសគ្គស្នេហ៍” កញ្ញា ស៊ូ ស៊ូរីកា ក៏បានបញ្ចេញមតិគាំទ្របងប្រុសម្នាក់ជាកីឡាករ “កាយវប្បកម្ម” គឺលោក “ទី រ៉ាយ៉ា”។ កញ្ញាបានសរសេរថា «ខ្ញុំមិនដែលស៊ែរទេរឿងចឹង តែនេះដូចជ្រុល បើមិនបានលើកទឹកចិត្តកុំបំផ្លាញ់ទឹកចិត្តរបស់គេ។ គេខំខ្លាំងទើបបានប៉ុណ្ណឹង អ្នកដែលនិយាយសួរថាជួយអ្វីខ្លះដល់ជាតិ គេហាត់មិនមែនស្រួលទេ គ្រាន់តែអស់លោកទៅហាត់ធម្មតាវាមិនអាចបានចឹងទេ ហើយស្រីៗសួរថាក្នុងខ្លួនគិតអ្វី ខ្លួនជាស្រីមកចេះចុះអីដែរ ទោះរបស់គាត់យ៉ាងមិចគាត់មានបានទៅសុំអ្នកឯងមានអីៗទេ?? គិតគាត់ហាត់ទៅប្រកួតតំណាងឱ្យជាតិ មិនមែនកីឡាស្រួលៗទេសុំជ្រាប » ហេតអ្វី បានជាបងប្អូនចូលរួមដូចខ្ញុំ ចូលចិត្តរិះគន់តើបានអីមកវិញ ?

មួយរយះនេះគេសង្កេតឃើញថាតារាចម្រៀងម្នាក់នេះជួបរឿងមិនចេះចប់សោះ តើគាត់បានធ្វើអីខុស? កញ្ញា ស៊ូ ស៊ីរីកា ក៏សូមអរគុណដល់មិត្តភក្តិជាពិសេសហ្វេន របស់គាត់នៅតែបន្តគាំទ្រឱ្យកម្លាំងចិត្តដល់គាត់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម