Connect with us

រកមូលហេតុនៃការសរសេរយីហោ ខុសអក្ខរាវិរុទ្ធឃើញហើយ គឺដោយសារប្រើកម្មវិធីបកប្រែ Google Translate

ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចុះរុះរើ និងដកស្លាកយីហោររបស់ជនជាតិចិន ដែលសរសេរអក្សរខ្មែរខុស ឬ ដាក់ឈ្មោះយីហោ មិនត្រឹមត្រូវ បានជាង២០០កន្លែង ក្នុងរយៈ ពេល ៥ថ្ងៃចុងក្រោយ ពោល គឺក្រោយមានការបង្ហោះរិះគន់ លើបណ្តាញសង្គម ។
តាមមន្រ្តីជំនាញ ដែលបានចុះទៅរុះរើស្លាកយីហោទាំងនោះ បានអោយដឹងថា គឺដោយសារតែ ជនជាតិចិនទាំងនោះ មិនចេះអក្សរខ្មែរ ហើយប្រើកម្មវិធីបកប្រែ Google Translate ទើបបានជា មានការសរសេរខុសអក្ខរាវិរុទ្ធ បែបនេះ ។


ជាមួយគ្នានេះ មន្រ្តីសាលាក្រុងព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែល បណ្តាលអោយជនជាតិចិន ដែលមកបើករបររកស៊ីនៅខេត្តព្រះសីហនុ ហើយនាំគ្នាសរសេរ ស្លាកយីហោខុសនេះ ក៏ព្រោះតែម្ចាស់ទីតាំងមិនបានទៅសុំច្បាប់ត្រឹមត្រូវ និង បើកកន្លែងធ្វើ ស្លាកយីហោខ្លួនឯង ។
បើតាមមន្រ្តីសាលាក្រុងព្រះសីហនុ មានជនជាតិចិន ដែលបានកំពុងបើកកន្លែងបោះពុម្ពស្លាកយីហោនៅក្នុងក្រុងនេះ មានច្រើនផងដែរ ដែលបច្ចុប្បន្ន អាជ្ញាធរកំពុងពិនិត្យពីភាពត្រឹមត្រូវ និងស្របច្បាប់របស់ពួកគាត់ ដើម្បីកុំអោយមានការបោះពុម្ពស្លាកយីហោខុសទៀត ។


គួររំលឹកថា រយៈពេលចុងក្រោយនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម គេសង្កើតឃើញមាន ស្លាកយីហោជាច្រើនដែលសរសេរខុសអក្ខរាវិរុទ្ធភាសាខ្មែរច្រើន និងស្លាកយីហោខ្លះ ប្រើពាក្យ មិនត្រឹមត្រូវ ដូចជា ពាក្យ លាងសម្លៀកបំពាក់ លក់នាយកដ្ឋាន ជាដើម ដែលធ្វើអោយមានការ រិះគន់ពីមជ្ឈដ្ឋានទូទៅ ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិតសភាចារ្យ ច័ន្ធ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ដើម្បីកាត់បន្ថយការសរសេរពាក្យខុសបែបនេះ មានតែយន្តការនៃការផ្សព្វ ផ្សាយភាសាខ្មែរ អោយបានកាន់តែទូលំទូលាយដើម្បីបញ្រ្ជាបការយល់ដឹងភាសាខ្មែរដល់គ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ៕

  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម