Pep Guardiola ជឿជាក់ថា កីឡាករវ័យក្មេង Foden នឹងអាចដើរតួសំខាន់សម្រាប់ក្រុម ពេលប៉ះ Lyon
អង់គ្លេស÷ លោក Pep Guardiola ជឿជាក់ថា កីឡាករ Phil Foden អាចដើរតួសំខាន់សម្រាប់ ManCity ពេលប៉ះក្រុម Lyon នៅក្នុងក្របខ័ណ្ឌ Champions League នៅយប់ថ្ងៃអង្គារនេះ ។ Foden ដែលបានលេងត្រឹមតែ ៣នាទីប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ នឹងត្រូវដើរតួរសំខាន់នៅតំបន់កណ្ដាលជំនួសកីឡាករ Bernardo Silva និង Ilkay Gundogan សម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Groupama ខណៈដែល Kevin De Bruyne ក៏មិនទាន់ជាសះស្បើយពីរបួសផងនោះ។
ថ្វីត្បិតរូបគេ បានបង្ហាញខ្លួន ៧លើកនៅក្នុងក្របខ័ណ្ឌ Premier League តែអ្នកចាត់ការក្រុមម្ចាស់ជើងឯកអង់គ្លេសថា កីឡាករវ័យ ១៨ឆ្នាំរូបនេះ ត្រៀមខ្លួនរួចជាស្រេចហើយដើម្បីលេងជាមួយ Lyon ។
លោក Guardiola បានប្រាប់សន្និសីទសារព័ត៌មានមួយថា ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែល Phil បានបង្ហាញខ្លួននៅក្នុងការប្រកួតមុនបើករដូវកាល ហើយឥឡូវនេះ គាត់មានភាពរឹងមាំជាងមុន និងអាចលេងជាមួយឈុតធំដោយគ្មានការសង្ស័យឡើយ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍