Connect with us

លោក Mourinho នឹងដើរទៅកីឡដ្ឋាន ប្រសិនបើមានបញ្ហាចរាចរណ៍ដូចការប្រកួតមុន

អង់គ្លេស÷ អ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Jose Mourinho បាននិយាយថា លោកនឹងដើរទៅកីឡដ្ឋាន Old Trafford នៅពេលពួកគេប្រកួតជាមួយក្លិប Young Boys ក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើមានបញ្ហាចរាចរណ៍ដូចការប្រកួតមុន។

ក្រុមបិសាចក្រហម​ ត្រូវបានពិន័យជាប្រាក់ចំនួន ១៥.០០០ អឺរ៉ូ (ស្មើនឹង ១៣.២០៣ ផោន) ដោយសារតែពួកគេមកកីឡដ្ឋានយឺតពេល ដែលធ្វើឲ្យការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Valencia នៅទឹកដី Old Trafford កាលពីខែតុលា ចាប់ផ្ដើមការប្រកួត​ ក្រោយគូផ្សេងទៀត។ ពួកគេក៏បានទៅយឺតម្ដងទៀត ពេលការប្រកួតនៅផ្ទះខ្លួនឯងជាមួយនឹងក្រុម Juventus ដែលធ្វើឲ្យលោក Mourinho សម្រេចចិត្តដើរទៅកីឡដ្ឋាន។

លោក Mourinho បានមានប្រសាសន៍ថា យើងកំពុងស្នាក់នៅក្នុងសណ្ឋាគារដែលមានចម្ងាយតែប៉ុន្មានម៉ែត្រតែប៉ុណ្ណោះពីកីឡដ្ឋាន ប្រសិនបើមានការស្ទះចរាចរណ៍ ខ្ញុំនឹងដើរទៅកីឡដ្ឋាន​ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម