Connect with us

ក្រៅពីជួលគ្រូបង្រៀនផ្ទាល់ខ្លួន លោក Emery មានគន្លឹះមួយទៀត ដើម្បីអភិវឌ្ឍភាសាអង់គ្លេស

អង់គ្លេស÷ គ្រូបង្វឹករបស់ក្រុម Arsenal លោក Unai Emery បានសារភាពថា រូបលោកកំពុងព្យាយាមអភិវឌ្ឍភាសាអង់គ្លេសរបស់ខ្លួនបន្ថែមទៀតតាមរយៈការមើលរឿង Peaky Blinders ។ ចាប់តាំងពីមកដឹកនាំក្រុមកាំភ្លើងធំ​ លោក Emery តែងតែទទូចឲ្យផ្តល់សន្និសីទកាសែតជាភាសាអង់គ្លេស សូម្បីតែថ្ងៃដំបូងក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លិបនៅអង់គ្លេស។

ទោះបីជាលោក Unai Emery មានគ្រូបង្រៀនភាសាអង់គ្លេសផ្ទាល់ខ្លួននៅឯក្លិបក្នុងទីក្រុងឡុងដ៍ក៍ដោយ ក៍អតីតគ្រូបង្វឹកក្លិប Paris Saint-Germain រូបនេះ​ នៅតែព្យាយាមរៀនដោយខ្លួនឯង​ តាមរយៈខ្សែភាពយន្តឧក្រិដ្ឋកម្ម Peaky Blinders ដែលចាក់បញ្ចាំងតាមទូរទស្សន៍ដ៏មានប្រជាប្រិយភាពមួយ ហើយក៍បានឲ្យដឹងដែលថា រឿងនេះមានប្រយោជន៍ក្នុងការពង្រីកជំនាញផ្នែកភាសារបស់ខ្លួនផងដែរ។

Emery បាននិយាយថា ឥឡូវនេះដើម្បីបង្កើនភាសាអង់គ្លេស ខ្ញុំ​ បានមើលរឿង Peaky Blinders។ វាជារឿងល្អ ប៉ុន្តែវាមិនងាយស្រួលក្នុងការយល់ពីសម្លេងលើកដាក់របស់អ្នកទីក្រុង Birmingham នោះទេ​ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម