Connect with us

អារ៉ាប៊ីសាអ៊ូឌីតវាយបកយកឈ្នះអេហ្ស៊ីប២-១ចុងម៉ោងស្រវ៉ាបាន៣ពិន្ទុដំបូង (មានវីដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតវាយបកយកឈ្នះអេហ្ស៊ីប២ទល់នឹង១ស្គាល់រសជាតិ៣ពិន្ទុជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

ក្នុងការប្រកួតនៅទីលាន Volgograd Arena វិញ ខ្សែបម្រើប្រយុទ្ធ Mohamed Salah គឺជាអ្នកស៊ុតបើកឆាកឲ្យអេហ្ស៊ីបនៅនាទីទិ២២ មុនពេលដែល Salman Al-Faraj ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៥ ហើយ Salem Al-Dawsari ក៏បន្ថែម១គ្រាប់ទៀតចុងម៉ោងវគ្គទី២ឲ្យអារ៉ាប៊ីសាអ៊ូឌីតវាយបកឈ្នះអេហ្ស៊ីប២-១តែម្តង។

ដូច្នេះនៅក្នុងពូល A អ៊ុយរុយហ្គាយនៅលេខ១មាន៨ពិន្ទុ ខណៈរុស្ស៊ីនៅលេខ២មាន៦ពិន្ទុ ដោយឡែកអារ៉ាប៊ីសាអ៊ូឌីតមាន៣ពិន្ទុនៅលេខ៣ ហើយអេហ្ស៊ីបនៅបាតតារាងមិនមានពិន្ទុ។

ទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម