AC.Milan កំពុុងចរចាជាមួយក្រុមតោខៀវ Chelsea ដើម្បីនាំយកកីឡាករ ៣រូប ពេលទីផ្សារដោះដូរបើកទ្វារ
អ៉ីតាលី÷ នាយកក្លិប AC Milan លោក Leonardo បានឲ្យដឹងថា កំពុងតែចរចាជាមួយក្រុមតោខៀវ Chelsea សម្រាប់ការទិញដូរកីឡាករ Cesc Fabregas, Gary Cahill និង Andreas Christensen។
បើតាមកាសែត Sport Mediaset និង Radio Rossonera បានអះអាងថា លោក Leonardo បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្លិប Chelsea លោក Marina Granovskaia ដើម្បីធ្វើការផ្លាស់ប្តូរកីឡាករទាំង ៣នាក់ ពេលទីផ្សារដោះដូរកីឡាក បើកនៅខែមករាខាងមុខនេះ ដោយសារតែក្លិបនៅអ៊ីតាលីមួយនេះ កំពុងមានវិបត្តិកីឡាកររបួសដូចជា Lucas Biglia, Giacomo Bonaventura និង Mattia Caldara ដែលត្រូវសម្រាកព្យាបាលរយៈពេលជាច្រើនខែ ។
ប្រសិនបើ AC.Milan យកបានកីឡាករទាំង ៣នាក់មែននោះ UEFA នឹងពិចារណាដាក់ពិន័យបន្ថែមទៀតលើការល្មើសច្បាប់ហិរញ្ញវត្ថុទិញដូរកីឡាករដោយយុត្តិធម៌។ តែយ៉ាងណាមិញក្រុមនៅអ៊ីតាលី ក៍អាចនាំកីឡាករថ្មីចូលក្លិបក្នុងលក្ខខណ្ឌខ្ចីជើង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍