Hazard៖ ប្រសិនបើខ្ញុំមិនបន្តកិច្ចសន្យាថ្មីជាមួយ Chelsea នោះ ការផ្ទេរចេញពីក្លិបអាចនឹងកើតឡើងនៅរដូវកាលក្រោយ
អង់គ្លេស÷ Eden Hazard ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Real Madrid បាននិយាយជាថ្មីម្តងទៀតពីអនាគតរបស់ខ្លួនថា ការផ្លាស់ចេញពីក្លិប Chelsea អាចនឹងកើតឡើងនៅរដូវកាលក្រោយ។ Hazard ពេលនេះ កំពុងលេងក្នុងរដូវកាលទី៧នៅកីឡដ្ឋាន Stamford Bridge ប៉ុន្តែគេត្រូវបានទាក់ទងជារឿយៗក្នុងការផ្លាស់ទៅក្លិបយក្សនៅ La Liga គឺ Real Madrid។ កីឡាករសញ្ជាតិបែលហ្ស៊ិកដែលសល់កុងត្រាដល់ឆ្នាំ២០២០ បានឲ្យដឹងថា គេអាចនឹងផ្លាស់ចេញ ក្រោយចប់រដូវកាលនេះ ប៉ុន្តែក៏អាចបន្តកិច្ចសន្យាបន្ថែមនៅ Chelsea ដូចគ្នា។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បាននិយាយថា នៅក្នុងខែមករា ខ្ញុំនឹងនៅសល់កិច្ចសន្យាមួយឆ្នាំទៀត។ ប្រសិនបើខ្ញុំមិនបន្តកុងត្រាថ្មីទេ នោះការផ្ទេរចេញពី Chelsea នឹងអាចកើតឡើង ប៉ុន្តែនៅរដូវក្តៅខាងក្រោយ មិនមែននៅខែមករាទេ ព្រោះខ្ញុំនឹងមិនធ្វើរឿងបែបនេះ ចំពោះក្លិប និងអ្នកគាំទ្រឡើយ។
Hazard ក៏បានសារភាពផងដែរទៅកាន់កាសែត Canal + ថា រូបលោក ត្រូវបានទាក់ទងដោយ Paris Saint-Germain ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើគាត់វិលត្រឡប់ទៅប្រទេសបារាំងវិញនោះ លោកនឹងទៅចូលរួមជាមួយអតីតក្លិប Lille ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍