ManUtd ចំណាយប្រាក់ទៅលើជម្រើស ១១នាក់ដំបូង ជាមធ្យមច្រើងជាង ManCity កន្លះលានផោន ក្នុងមួយឆ្នាំ
អង់គ្លេស÷ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Global Sports Salary បានឲ្យដឹងថា Manchester United ចំណាយប្រាក់នឿយហត់ទៅលើជម្រើស ១១នាក់ដំបូងជាមធ្យមច្រើនជាង Manchester City កន្លះលានផោនក្នុងមួយឆ្នាំ។
Manchester City ដែលបានឈ្នះពានរង្វាន់ Premier League កាលពីរដូវកាលមុន ស្ថិតនៅពីក្រោយក្រុម Manchester United ដែលចំណាយជាមធ្យមចំនួន ៦.៥៣៤.៦៥៤ ផោនក្នុងមួយឆ្នាំទៅលើកីឡាករ ១១នាក់ដំបូង។ ថ្វីត្បិតតែក្រុមម្ចាស់ជើងឯក EPL មានកីឡាករល្បីជាច្រើន តែក្លិបចំណាយត្រឹមតែ ៥.៩៩៣.០០០ ផោនប៉ុណ្ណោះ បន្ទាប់មក គឺក្លិបតោខៀវ Chelsea ចំណាយ ៥.០២០.០០៤ ផោន , Liverpool ៤.៨៦២.៩៦៣ ផោន, Arsenal ៤.៨៥៣.១៣០ ផោន និង Tottenham ៣.៥១៥.៧៧៨ ផោន។
ទន្ទឹមនឹងនេះដែរ ក្រុម Barcelona បានក្លាយជាក្រុមកីឡាដំបូងគេដែលត្រូវចំណាយប្រាក់នឿយហត់ដល់ជម្រើស១១នាក់ដំបូង ជាមធ្យមប្រចាំឆ្នាំចំនួនជាង ១០ លានផោន៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍