សភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមធុរកិច្ច ដើម្បីតស៊ូមតិដោះស្រាយបញ្ហារបស់វិស័យឯកជន
ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមធុរកិច្ច ដើម្បីផ្តល់សិទ្ធិអំណាចដល់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការទទទួលបាននូវការឯកភាពជាឯកច្ឆ័ន្ទ និង ជាតំណាងឲ្យសមាគមធុរកិច្ចក្នុងការតស៊ូមតិជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់បញ្ហាជាក់លាក់ ដែលប៉ះពាល់ដល់វិស័យឯកជនទាំងមូល ។
ការចុះអនុស្សារណៈយោគយល់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងវត្តមានថ្នាក់ដឹកនាំសមាគមធុរកិច្ចបរទេសជាច្រើននាក់ ។
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ច នឹងចាត់តាំងមន្រ្តីទំនាក់ទំនងសម្រាប់ទាក់ទងការងារនេះ ដើម្បីសម្រេចគោលដៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលមានចែងក្នុងអនុស្សារណៈយោគយល់នេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា នេះគឺជាការចងក្រងជាក្រុមមួយ ជាសំលេងតែមួយ ដើម្បីដោះស្រាយជាមួយរាជរដ្ឋាភិបាល ទៅលើផលបះពាល់មួយចំនួនដែលវិស័យឯកជនបានជួបប្រទះនាពេលកន្លងមក ។
សូមបញ្ជាក់ថា សមាគមធរុកិច្ច រួមមាន សភាពាណិជ្ជកម្មបរទេស សមាគមធុរកិច្ច ក្រុមប្រឹក្សាធុរកិច្ច និង ក្លឹបធុរកិច្ច ដែលមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្រោមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកថា សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នផ្អែកលើសមាជិកភាពស្ម័គ្រចិត្ត និងមិនស្វែងរកប្រាក់ចំណេញ ដែលតំណាងឲ្យផលប្រយោជន៍វិស័យឯកជន ក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង សិប្បកម្ម។
លើសពីនេះ សភាពាណិជ្ជកម្ម មានគោលដៅសម្រាប់វិបុលភាពសេដ្ឋកិច្ចក្នុងដែនដីរបស់ខ្លួនតាំងនៅ និងនៅទូទាំងប្រទេស។ សភាពាណិជ្ជកម្ម មានតួនាទីក្នុងការបញ្ចេញមតិយោបល់ និងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដែលជួយជំរុញឲ្យបរិយាកាសធុរកិច្ចកាន់តែមានភាពអំណោយផលសម្រាប់ធុរជន។ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីសភាពាណិជ្ជកម្ម ដែលបានប្រកាសឲ្យប្រើជា ផ្លូវការក្នុងឆ្នាំ១៩៩៥ និងមានការធ្វើវិសោធនកម្មពាក់ព័ន្ធ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍