Connect with us

ខ្សែបម្រើ Paul Pogba ថា World Cup ឆ្នាំនេះអាចជាលើកចុងក្រោយសម្រាប់គេ

ខ្សែបម្រើក្រុមជម្រើសជាតិបារាំង Paul Pogba និយាយថា ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះនៅរុស្ស៊ី អាចជាលើកចុងក្រោយសម្រាប់គេ។ សមាជិកក្លិប Manchester United ពន្យល់បែបនេះ ៖ “ប្រហែលជាលើកចុងក្រោយសម្រាប់ខ្ញុំ គ្មាននរណាដឹងទេ។ ខ្ញុំនិយាយការពិត យើងមិនដឹងថា យើងអាចទទួលបានការកោះហៅទៀតឬអត់ ហើយប្រហែលជាមានអ្នកល្អជាងខ្ញុំ”។

បារាំងបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចស្រេច ហើយពួកគេអាចពើបប្រទះនឹងក្រូអាត ដែល Pogba ហៅថា ជាក្រុមដ៏ខ្លាំងមួយ។ ក្រុមលោក Didier Deschamps សម្បូរដោយកីឡាករវ័យក្មេងនៅ World Cup ឆ្នាំនេះ រួមមានខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Kylian Mbappe និង កីឡាករវ័យ២១ឆ្នាំ Ousmane Dembele លេងជាមួយកីឡាករសម្បូរបទពិសោធដូចជា Pogba, Antoine Griezmann និង Olivier Giroud៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម