Connect with us

ដំណឹងល្អ រាជរដ្ឋាភិបាល នឹងចាប់ឆ្នោតរើសគ្រួសារក្រីក្រ មិនមានដីធ្លីប្រមាណ៧០០គ្រួសារ ដើម្បីផ្តល់ដីសម្រាប់សង់ផ្ទះ និង ធ្វើកសិកម្ម

ភ្នំពេញ ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) នឹងចាប់ឆ្នោតជ្រើសរើសប្រជាជនក្រីក្រ ខ្វះខាតដីធ្លីសម្រាប់សង់លំនៅដ្ឋាន និងធ្វើកសិកម្មនៅចុងឆ្នាំនេះ ចំនួនប្រមាណ៧០០គ្រួសារ នៅឃុំដូន ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
លោក បណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ នៅថ្ងៃម្សិលម៉ិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ ២០១៩ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ។
កិច្ចប្រជុំនេះ មានសមាសភាពពីក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិទាំង ៣ស្ថាប័ន រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក រួមទាំង ក្រុមការងារខេត្តគោលដៅទាំង ៥ (ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) បានពិភាក្សាពីវឌ្ឍនភាពរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ។


លោក វង្ស គង្គា ទីប្រឹក្សាប្រតិបត្តិនិងត្រួតពិនិត្យនិងវាយតម្លៃគម្រោង បានប្រាប់ឲ្យដឹងថា តាម រយៈគម្រោងនេះ គ្រួសារក្រីក្រខ្វះខាតដីធ្លីសម្រាប់សង់លំនៅដ្ឋាន និង ធ្វើកសិកម្ម ប្រមាណ៧០០គ្រួសារ នឹងត្រូវចាប់ឆ្នោតយកទីតាំងដី ស្ថិតនៅក្នុងឃុំដូង ស្រុកងប្រាសាទបាល័ង្គខេត្តកំពង់ធំ។
រាជរដ្ឋាភិបាល តាមរយៈក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ បានអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំបូងក្នុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ក្នុងខេត្ត៣ គឺខេត្តក្រចេះ ត្បូងឃ្មុំ និង កំពង់ធំ ដោយមានគ្រួសារ ៣១៤៨ បានទទួលផល។ ក្រសួង ក៏បានអនុវត្តគម្រោងជំហានទី២ ចាប់ពីចប់គម្រោងទី១ ដែលមានអនុវត្តនៅក្នុងខេត្តចំនួន៥គឺ ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ដោយមានផ្ទៃដីសរុបប្រមាណ១៦០០០ហិកតា នឹងមានគ្រួសារ៤៤៤១ បានទទួលផលរួចហើយក្នុងគម្រោងនេះ។

លោក វង្ស គង្គា បានឲ្យដឹងថា តាមរយៈគម្រោងនេះក្នុងដំណាក់កាលទី២ គ្រួសារប្រមាណ៧០០ទៀត គ្រោងនឹងចាប់ឆ្នោតនៅចុងឆ្នាំនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម