Connect with us

កាន់តែងាយស្រួល Wing ចាប់ដៃជាមួយធនគារកូរ៉េ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ដល់កម្មករខ្មែរ ដែលកំពុងធ្វើការនៅកូរ៉េ

ភ្នំពេញៈ ធនាគារឯកទេស Wing (Cambodia) និង ធនាគារ Shinhan Bank ប្រទេសកូរ៉េខាងត្បូង បានប្រកាសភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ សម្រាប់កម្មករកម្ពុជាក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មាន។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ភាពជាដៃគូថ្មីនេះ កាន់តែបង្កើតភាពងាយស្រួលសម្រាប់កម្មករកម្ពុជា ដែលធ្វើការងារក្នុងប្រទេសកូរ៉េខាងត្បូង ដោយអាចឲ្យពួកគេផ្ទេរប្រាក់មកកម្ពុជា ដោយប្រើប្រាស់កម្មវិធីចល័តរបស់ធនាគារ Global S Bank និង អាចឲ្យអ្នកទទួលនៅកម្ពុជាទទួលបានប្រាក់ផ្ញើមកផ្ទះ ក្នុងពេលតែមួយភ្លាមៗ តាមរយៈកម្មវិធីចល័ត ឬ តាមភ្នាក់ងារ Wing ណាមួយ ។
ធនាគារ Shinhan Bank ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង បើគិតពីទ្រព្យសកម្មសរុប និង មូលធននីយកម្មទីផ្សារ ហើយជាដៃគូទី ៧ របស់ធនាគារ Wing នៅក្នុងប្រទេសកូរ៉េខាងត្បូង ។


លោក Jojo Malolos អគ្គនាយកធនាគារ Wing បានអោយដឹងថា ភាពជាដៃគូថ្មីនេះ ធ្វើឲ្យចក្ខុវិ ស័យការងារក្នុងប្រទេសកូរ៉េ កាន់តែទាក់ទាញសម្រាប់ប្រជាជនកម្ពុជា បើមិនដូច្នេះទេ ពួកគេនឹងមានក្តីបារម្ភអំពីសន្ដិសុខប្រាក់ ដែលរកបានដោយពិបាករបស់ខ្លួន ។
សេវាធនាគាររបស់ធនាគារ Shinhan ក៏មានសេវាប្រាក់ខែសម្រាប់កម្មករនៅប្រទេសកូរ៉េខាងត្បូងផងដែរ ដែលមានន័យថាកម្មករចំណាកស្រុកកម្ពុជាដែលមានគណនីក្នុងធនាគារ Shinhan អាចផ្ញើប្រាក់មកផ្ទះនៅកម្ពុជាបានភា្លមៗដោយប្រើប្រាស់កម្មវិធីធនាគារ Shinhan Bank។
លោក Wi Sung-ho អគ្គនាយកធនាគារ Shinhan Bank ដែលជាផ្នែកមួយនៃក្រុមហ៊ុន Shinhan Financial Group បានឲ្យដឹងថា ភាពជាដៃគូជាមួយធនាគារ Wing បង្ហាញឱកាសសម្រាប់ក្រុមហ៊ុនទាំង ២ ដើម្បីជួយពន្លឿនការសម្រេចបានទិសដៅរួមគ្នា ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញថា បច្ចុប្បន្នមានប្រជាជនខ្មែរជាង ៤៥ ០០០ នាក់កំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានការរំពឹងថា ប្រជាជន ៥០ ០០០ នាក់បន្ថែមទៀតនឹងស្វែងរកការងារក្នុងប្រទេសនេះក្នុងឆ្នាំ ២០១៩ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម