របបអាហារ ការធ្វើលំហាត់ប្រាណ ការគេង និងការគ្រប់គ្រងស្ត្រេសបានល្អ គឺសុទ្ធតែចូលរួមចំណែកការពារប្រព័ន្ធភាពស៊ាំរបស់យើង។ ប្រសិនបើយើងមិនបានគេង ឬមិនញ៉ាំវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ វាអាចធ្វើឱ្យមុខងារនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការបំពេញវីតាមីនចាំបាច់ទៅក្នុងរាងកាយ...
គ្នាយើងមួយចំនួនចេះតែបែកញើសចុងដៃចុងជើង មិនដឹងមូលហេតុ ជួនកាលអង្គុយនៅក្នុងកន្លែងម៉ាស៊ីនត្រជាក់សោះ បាតដៃបាតជើងបែកញើសដែរ។ ចុះហេតុអ្វីបានយើងចេះតែបែកញើសចុងដៃជើង ទាំងដែលអាកាសធាតុត្រជាក់អ៊ីចឹង? មូលហេតុជាច្រើនបណ្ដាលឱ្យសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្ដៅដូចជា អាកាសធាតុក្ដៅ ការហាត់ប្រាណ អារម្មណ៍តានតឹង...
ទឹកដក់ក្នុងខួរក្បាលជាបញ្ហាមួយដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះវាបណ្តាលមកពីបញ្ហារបស់ម៉ាក់ៗខ្លួនឯងតែម្តង។ លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា កូនក្នុងពោះពិនិត្យអេកូឃើញមានបញ្ហាទឹកដក់ក្នុងខួរក្បាល ដោយសារតែម្តាយមានបញ្ហាមិនប្រក្រតី...
ម៉ាក់ៗជាច្រើនប្រហែលជាធ្លាប់ជួបហើយបញ្ហាកូនតូចក្អែ ហើយអ្នកដែលត្រៀមខ្លួនជាម៉ាក់គេក៏ត្រូវស្វែងយល់ ដើម្បីការពារកុំឱ្យកូនមានគ្រោះថ្នាក់។ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានចែករំលែកវិធីត្រូវធ្វើ ពេលកូនក្អែ ដើម្បីចៀសវាងឈ្លក់ថា៖...
អ្នកណាៗក៏ដឹងដែរថា ជំងឺមហារីក ជាជំងឺសាហាវមួយដែលពិបាកក្នុងការព្យាបាល ប្រសិនបើកើតមានហើយនោះ។ ចំពោះជំងឺប្រភេទនេះ វាអាចកើតបាននៅគ្រប់កន្លែងលើរាងកាយរបស់យើង សូម្បីតែឈាមក៏អាចកើតជំងឺមហារីកឈាមបានដែរ។ ចុះមានដឹងអត់ថា ជំងឺមហារីកគ្រាប់ឈាមសបណ្ដាលមកពីកត្តាអី? ឆ្លើយតបនឹងសំនួរនេះ...
ការផឹកស្រាច្រើន មិនដែលផ្តល់ផលប្រយោជន៍ដល់សុខភាពយើងទេ។ ទោះផឹកស្រាអាចជួយឱ្យមានអារម្មណ៍សប្បាយ ឬបំបាត់ទុក្ខប៉ុណ្ណាក៏ដោយ កាន់តែផឹក គឺកាន់តែគ្រោះថ្នាក់ដល់សុខភាព ពិសេសប៉ះពាល់ដល់ ខួរក្បាល និងគ្រឿងក្នុងរបស់យើងខ្លាំង។ មិនតែប៉ុណ្ណោះ...
ជំងឺមហារីកមាត់វិវត្តន៍ក្នុងជាលិកានៃមាត់ ឬបំពង់ក។ វាអាចកើតឡើងនៅក្នុងអណ្ដាត ក្រពេញអាមីដាល់ (Tonsil) អញ្ចាញធ្មេញនិងផ្នែកផ្សេងទៀតនៃមាត់។ ពិតណាស់ ជំងឺមហារីកនេះក៏ដូចគ្នាទៅនឹងជំងឺមហារីកដទៃទៀតផងដែរ ប្រសិនបើយើងបានដឹងពីរោគសញ្ញា និងធ្វើការព្យាបាលបានទាន់ពេលវេលា...
នៅពេលដែលយើងមានវ័យកាន់តែច្រើន អាការឈឺខ្នងនឹងកើតឡើងកាន់តែញឹកញាប់។ ប៉ុន្តែគ្នាយើងភាគច្រើន មិនធ្លាប់បានដឹងឡើយថា ទម្លាប់ប្រចាំថ្ងៃ ក៏ជាមូលហេតុបណ្ដាលឱ្យយើងឈឺខ្នងផងដែរ។ នៅពេលដែលការឈឺខ្នងក្លាយទៅជារ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ដូច្នេះហើយ គ្នាយើងគប្បីស្វែងរកអំពីមូលហេតុដែលបណ្ដាលឱ្យមានអាការឈឺខ្នង...
យើងធ្លាប់តែឮញឹកញាប់ សង្វារកើតមាននៅពេលពេលពពោះ តែតាមពិតទៅមានមូលហេតុជាច្រើននាំឱ្យស្បែកយើងលេចចេញសង្វារ មិនមែនមកពីការពពោះមួយមុខនោះទេ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ ១. មានផ្ទៃពោះ...
បើសិនជាគ្នាយើងជាអ្នកចំណាយពេលយូរក្នុងការអង្គុយធ្វើការ ឬសិក្សានៅមួយកន្លែង យើងកំពុងប្រឈមនឹងឱកាសកើតមានជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។ ជាការចាំបាច់ណាស់ដែលគ្នាយើងត្រូវដឹងថាទោះបីជាយើងបានហាត់ប្រាណត្រឹមត្រូវតាមការណែនាំក៏ពិតមែន តែបើយើងជាមនុស្សចំណាយពេលច្រើនដោយនៅស្ងៀម ដូចជាការអង្គុយធ្វើការ ឬរៀនសូត្រ ក៏យើងនៅអាចប្រឈមនឹងការកើនឡើងឱកាសមានជំងឺទឹកនោមផ្អែមដូចគ្នា។ ការនៅស្ងៀមមួយកន្លែងមានន័យថាយើងចំណាយពេលច្រើនអង្គុយ ឬដេកស្ងៀមក្នុងរយៈពេលយូរ...