ភ្នំពេញ៖ ក្រុមចម្រៀង Mustache គឺជាក្រុមដែលមានសមាជិក ៥ រូប និងបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះបើគិតមកទល់ពេលនេះគឺមានរយៈពេលជិត ៥ ឆ្នាំមកហើយ ប៉ុន្តែជារឿងដែលគួរឱ្យសោកស្តាយបំផុតនៅពេលដែលក្រុមដែលខំប្រឹងសាងឡើងរហូតដល់មានអ្នកគាំទ្រច្រើនសន្ធឹក និងបទដែលក្រុមមួយនេះចេញមកមួយបទៗតែងមានសន្ទុះគាំទ្រខ្លាំងដោយសារអត្ថន័យតែងចាក់ចំបេះដូងមិត្តៗស្រទាប់យុវវ័យ ត្រូវបានរំសាយជាស្ថាពរដោយសារមានភាពមិនចុះសម្រុងគ្នា។ យោងតាមគណនី Instagram របស់សមាជិកក្រុមដែលមានឈ្មោះ Chen_mustache ដែលជាអ្នកចម្រៀង និងជាអ្នកលេងហ្គីតាក្នុងក្រុមបានបង្ហោះពាក្យជាមួយនឹងរូបភាពមួយសន្លឹកថា “អាយុកាលវង់ភ្លេង Mustache ត្រូវបានបិទទំព័រ ខ្ញុំនៅតែបន្តដំណើរទៅមុខម្នាក់ឯងទៀត ទាំងអស់គ្នាកុំបារម្មណ៍ មិនបានឈប់សម្រាកពីតន្ត្រីឡើយ...
បរទេស៖ បច្ចុប្បន្នការទិញទំនិញតាមអនឡាញមានការពេញនិយមខ្លាំងដោយសារមិនចាំបាច់ចំណាយពេលវេលា និងកម្លាំងច្រើនក្នុងការដើរផ្សារទៀតឡើយ។ ប៉ុន្តែមុននឹងជ្រើសរើសជាវរបស់ទាំងនោះមិនថាក្នុងស្រុក ឬ ក្រៅស្រុកក្តីលោកអ្នកគួរតែសិក្សាឱ្យបានច្បាស់ជាមុនសិនពីប្រភព និងអ្នកទិញមុនៗដែលគេបានផ្តល់ការវាយតម្លៃលើមុនទំនិញទាំងនោះថាតើមានគុណភាពយ៉ាងណា។ ជាក់ស្តែង មនុស្សជាច្រើនបានខកចិត្តនឹងម៉ូតសម្លៀកបំពាក់ទិញតាមអនឡាញដែលទំនិញជាក់ស្តែងគឺមានភាពខុសគ្នាទាំងស្រុងទៅនឹងរូបភាពដែលបានបង្ហាញគំរូ ជាហេតុធ្វើឱ្យពួកគេកើតទុក្ខមិនសុខចិត្តក៏បានថតបង្ហោះចូលបណ្តាញសង្គមផ្តាំតគ្នាកុំឱ្យចំណាយថវិកាខុសដូចខ្លួន។ ចង់ដឹងថា ទំនិញពិតប្រាកដ និងម៉ូតគំរូមានភាពខុសប្លែកគ្នាយ៉ាងណាខ្លះតោះទៅមើលរូបភាពទាំងអស់គ្នា៕ ប្រភព៖ Brightside
សង្គម៖ យោងតាមគណនីយបណ្តាញសង្គមមួយដែលមានឈ្មោះ Vanta Cat បានបង្ហោះវីដេអូខ្លីចំនួន ២ បង្ហាញពីជីវិតពិតរបស់អ្នករត់កង់បីម្នាក់បានដាក់កូនតូចអាយុមិនទាន់បាន ១ ខែផងនៅលើធ្នើរខាងមុខដើម្បីដឹកភ្ញៀវបណ្តើរ។ យោងតាមសម្តីចេញពីមាត់ផ្ទាល់របស់អ្នករត់កង់បីរូបនោះបានបញ្ជាក់ថា មូលហេតុដែលលោកសុខចិត្តយកកូនតូចមករត់កង់បីជាមួយដូចនេះដោយសារប្រពន្ធបានរត់ចោល។ ដោយមានការចែករំលែកតៗគ្នាជាច្រើនបង្ហាញក្តីអាណិតដល់អ្នករត់កង់បីកំសត់នេះជាខ្លាំង ថ្មីៗនេះក៏មានគណនីយបណ្តាញសង្គមឈ្មោះ Un Theara ក៏កំពុងស្វែងរកអ្នករត់កង់បីនោះក្នុងគោលបំណងចង់ឧបត្ថម្ភរកៅអីសុវត្ថិភាពដោយនាងបានសរសេរលើបណ្តាញសង្គមថា “ហ៊ឹម អ្នកណាស្គាល់គាត់ទេ ខ្ញុំជូន car sit អោយគាត់ដាក់កូនច្នៃខ្សែក្រវ៉ាត់លើPassApp ប្រើបាន នៅថ្មីតែផ្លាកតម្លៃមិនទាន់ទាំងបកផង មកដល់ថ្មើរនឹងហើយដេកមិនលក់នៅនឹកអាណិតកូននឹងណាស់បងប្អូនអើយជួយស៊ែរផងក្រែងមានអ្នកស្គាល់គាត់ ហើយបើថា...
ម៉ាឡេស៊ី៖ បច្ចុប្បន្នពាក្យថា Work From Home មានការពេញនិយមខ្លាំងណាស់ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ មិនទាន់ស្ងាត់ ដូចនេះបុគ្គលិកស្ទើរគ្រប់ស្ថាប័ន គឺតម្រូវឱ្យធ្វើការពីផ្ទះដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា។ ធ្វើការនៅផ្ទះអាចជារឿងសប្បាយចិត្តចំពោះបុគ្គលិកមួយចំនួន ប៉ុន្តែមិនប្រាកដថាជារឿងល្អសម្រាប់បុគ្គលិកគ្រប់គ្នាឡើយជាពិសេសអ្នកដែលមានកូនតូចនៅផ្ទះ។ យោងតាមសារព័ត៌មាន asiaone បានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅប្រទេសម៉ាឡេស៊ីឪពុកម្នាក់ បានយកស្កុតបិតកូនស្រីតូចរបស់ខ្លួនជាប់នៅលើឥដ្ឋដើម្បីអាចធ្វើការបានដោយសន្តិភាព ក្នុងរូបភាពដែលបានចែករំលែកនៅលើបណ្តាញសង្គមឃើញមានរបស់របរក្មេងពង្រាយពាសវាលពាសកាល និងកៅអីផ្តួលពេញផ្ទះ ដែលនេះបានបង្ហាញថាកូនស្រីរបស់លោកក៏មានភាពរពឹសគ្រាន់បើដែរ។ ដោយសារមិនអាចធ្វើការបាន រីឯម្តាយក៏កំពុងរវល់ចម្អិនម្ហូបនៅផ្ទះបាយ ឪពុកក្មេងស្រីរូបនេះ ក៏បានយកស្កុតបិតនាងជាប់លើឥដ្ឋបែបនេះតែម្តង៕ ប្រភព៖ Asiaone ប្រែសម្រួល៖...
ប្រទេសថៃ៖ Nida Patchara Weeraphong ដែលជាតួអង្គក្នុងរឿង បេះដូងប្រែកាយ ទើបតែចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសវ័យក្មេងជាងខ្លួនរហូតធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលជាខ្លាំង។ តារាស្រីដែលនិយមសម្តែងជាតួអង្គកាច ឆ្នាស់ រូបនេះ ហាក់មិនទាន់ពេញចិត្តនឹងសម្រស់របស់ខ្លួនឡើយដោយថ្មីៗនេះនាងទើបតែចែករំលែករូបភាពមួយសន្លឹករបស់ខ្លួននៅលើគណនី Instagram ដែលនាងទើបតែទៅកែកុនច្រមុះបន្ថែម ដើម្បីឱ្យកាន់តែលេចធ្លោស្រស់ស្អាតបានមួយកម្រិតទៀត។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយឡើយដែល Nida ធ្វើការវះកាត់កែសម្ជស្ស។ គួររំឮកដែរថា Nida ធ្លាប់រៀបអាពាហ៍ពិពាហ៍ម្តងហើយ ប៉ុន្តែដោយសារចំណងអាពាហ៍ពិពាហ៍មួយនេះមិនអាចបន្តដំណើរទៅមុខទៀតបាននាង និងអតីតស្វាមី ក៏សម្រេចចិត្តចែកផ្លូវគ្នាបន្សល់ទុកកូនស្រីគួរឱ្យស្រលាញ់មួយដែលស្ថិតក្រោមការមើលថែពី Nida៕ ប្រភព៖...
Czech៖ ជារឿងដែលគួរឱ្យសោកស្តាយបំផុតនៃដំណឹងមរណកាលរបស់អ្នកដឹកនាំរឿងតុក្កតា ឆ្មា និងកណ្តុរ លោក Gene Deitch បានទទួលមរណកាលក្នុងវ័យ ៩៥ ឆ្នាំក្នុង Apartment របស់គាត់នាទីក្រុង Prague ប្រទេស Czech កាលពីថ្ងៃទី១៦ ខែមេសា ដោយគ្មានមូលហេតុ។ គួររំឭកដែរថា អ្នកដឹកនាំរឿងដែលបានបន្សល់ទុកអនុស្សាវរីយ៍ពីកុមារភាពដល់មនុស្សជាច្រើនមានដើមកំណើតនៅ Chicago បន្ទាប់មកលោកក៏បានប្តូរមករស់នៅ Los Angeles វិញ និងធ្លាប់បានហ្វឹកហ្វាត់បើកយន្តហោះប៉ុន្តែមិនបានជោគជ័យ។...
នៅក្នុងពេលដ៏ខ្លីខាងមុខ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនូវខ្សែភាពយន្តភាគថ្មីមួយ មានចំណងជើងថា “ក្រឡាហង្ស” ដែលសាច់រឿងគឺពិតជាល្អវិសេស មានគ្រប់រសជាតិនៃជីវិត តាំងពីភាគដំបូង ជាមួយនឹងវត្តមានតួសម្តែងល្បីៗ ដែលប្រិយមិត្តធ្លាប់បានស្គាល់តាមរយៈរឿងភាគពីមុនៗកន្លងមកហើយ។ លើសពីនេះទៅទៀត នោះគឺជាថា មុននឹងស្ថានីយទូរទស្សន៍ CTN សម្រេចជ្រើសរើសយកខ្សែភាពយន្តមួយនេះមកចាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្ត គឺមានហេតុផលសំខាន់ៗជាច្រើនដូចជា ការផលិត គឺត្រូវបានយកចិត្តទុកដាក់ខ្លាំង ទាំងពីការសរសេរសាច់រឿង ការជ្រើសរើសតួសម្តែងដែលមានទឹកមុខ និងសមត្ថភាពខ្ពស់ ការជ្រើសរើសទីតាំងថតដែលពោរពេញទៅដោយទេសភាពស្រស់ស្អាត រួមទាំងក្រុមការងារបច្ចេកទេសជំនាញៗផងដែរ។ ដូច្នេះ សូមទស្សនិកជនរង់ចាំតាមដានទស្សនារឿងភាគថៃថ្មីមួយនេះទាំងអស់គ្នា...