កម្សាន្ត៖ កាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកមួយបានធ្វើការចុះផ្សាយពីគម្រោងក្នុងការបើកសម្ពោធពិធីក្រុងពាលីនៅចុងខែកក្កដា ខាងមុខនេះនៃខ្សែភាពយន្តខ្នាតធំរឿង “ប្រមាញ់ប្រវត្តិសាស្រ្ត” ដែលជាការនិពន្ធ និងដឹកនាំដោយផលិតករវ័យក្មេងរបស់ផលិតកម្ម DL លោក ជិន ជ័យណារ៉ា ហើយភាពយន្តមួយនេះគ្រោងនឹងចំណាយប្រាក់រហូតដល់ជាង ១ លានដុល្លារឯណោះ។ យ៉ាងណាមិញ យោងតាមគណនីយបណ្តាញសង្គមប្រធាននាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងដោយសារតួអង្គមួយចំនួនធំនៅក្នុងរូបឃោសនាមិនបានដឹងខ្លួនឡើយ ម៉្យាងទៀត លោកក៏បានបញ្ជាក់ដែរថា ខាងផលិតកម្មពុំមានចុះបញ្ជីត្រឹមត្រូវឡើយដោយលោកចោទជាសំណួរថា តើភាពយន្តមួយនេះអាចដំណើរការបានយ៉ាងណាបើទាំងផលិតកម្មមិនបានចុះបញ្ជីត្រឹមត្រូវ ថែមទាំងតួសម្តែងមួយចំនួនធំមិនបានដឹងបែបនេះ? គួរបញ្ជាក់ដែរថា លោក ប៉ុក...
កម្សាន្ត៖ តារាសម្តែងលាក់សម្រស់ ថ្ពាល់ផ្អែម កញ្ញា ហេង ចន្ថា តែងតែបង្ហាញខ្លួនជាមួយការសម្តែងភាពយន្តក្នុងស្រុកជាច្រើន ពិសេសភាពយន្តខ្នាតធំតែម្តង ប៉ុន្តែមួយរយៈពេលនេះ កញ្ញាហាក់បីដូចជាមិនសូវបានបញ្ចេញមុខមាត់ដូចកាលពីមុននោះឡើយ ដោយសារតែពិភពលោកកំពុងជួបបញ្ហាជំងឺកូវីដ១៩ ទើបធ្វើឱ្យផលិតកម្មជាច្រើនបានផ្អាកការផលិតរបស់ខ្លួន។ ថ្មីៗនេះ កញ្ញា ហេង ចន្ថា ក៏បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនចែកជូនមិត្តបុរសៗដែលតែងតែឈ្លក់វង្វេងជាមួយសម្រស់ស្រស់ស្អាតរបស់មនុស្សស្រី នៅពេលមើលរូបថតកែច្នៃដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និង Instagram នោះ សូមកុំឱ្យមានការចាញ់បោកនូវសម្រស់ទាំងនេះព្រោះពេលឃើញភ្លាមស្រឡាញ់ភ្លែត តែជួបផ្ទាល់បែរជាមិនស្រឡាញ់ទៅវិញ។ នេះជាអារម្មណ៍មួយដែលតារាសម្តែងម្នាក់នេះចង់បង្ហាញប្រាប់ដល់ប្រិយមិត្តដែលលង់សម្រស់លើរូបថតកែច្នៃ ពេលដែលគេបានកែរូបនេះរួចហើយ ប៉ុន្តែបើស្រឡាញ់សូមស្រឡាញ់ដោយចិត្តស្មោះ។...
កូរ៉េខាងត្បូង៖ យោងតាមកាសែតក្នុងស្រុកមួយបានបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះ Park Min Young បានមានទំនាក់ទំនងជាមួយតារាសម្តែងប្រុស Park Seo Joon រយៈពេល ៣ ឆ្នាំមកហើយ ប៉ុន្តែ ដោយសារអ្នកទាំងពីរ មិនចង់ឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរឿងឯកជនជាងការងាររបស់ពួកគេ ទើបតារាសម្តែងល្បីឈ្មោះទាំងពីរដួង មិនបង្ហាញជាសាធារណៈ។ រឿងភាគ “What’s Wrong With Secretary Kim” ជារឿងមួយដែលមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយអ្នកទាំងពីរ...
កម្សាន្ត៖ ស្របពេលដែលរឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” របស់ស្ថានីយទូរទស្សន៍ CTN កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ ពុកម៉ែ បងប្អូន អ្នកនិយមតាមដានរឿងភាគខ្មែរ ចំណែកថ្ងៃនេះក៏ជាថ្ងៃពិសេសមួយនៃតួអង្គសំខាន់ក្នុងរឿង គឺជាថ្ងៃកំណើតរបស់ ព្កុលមាស តួសម្តែងពេលធំ ដូច្នេះថ្ងៃនេះ MyTV Plus សូមណែនាំទស្សនិកជនឱ្យបានស្គាល់កាន់តែច្បាស់ពីទេពធីតាដែលបានធ្វើខុសវិន័យឋានសួគ៌ ដែលត្រូវធ្លាក់មកទទួលទោសនៅឋានកណ្តាលទាំងអស់គ្នា។ តួសម្តែងដែលមានសម្រស់ស្រស់ស្អាតបែបធម្មជាតិរូបនេះ មានឈ្មោះថា អឿន រ៉ូហ្សា និងថ្ងៃទី២៨ ខែមិថុនា ២០២០នេះ គឺជាថ្ងៃខួបកំណើតរបស់កញ្ញា...
កូរ៉េខាងត្បូង៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកច្នៃម៉ូតរបស់ក្រុមតារាចម្រៀងល្បីឈ្មោះ Blackpink បានប្រកាសចាកចេញពីផលិតកម្ម YG ក្រោយជ្រកក្រោមផលិតកម្មមួយនេះអស់រយៈពេល ២០ ឆ្នាំ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ Jieun បានចាប់ផ្តើមការងារក្នុងផលិតកម្ម YG តាំងពីឆ្នាំ ២០០០ ដែលរូបគាត់បានបង្ហាញស្នាដៃជាច្រើនសម្រាប់តារាល្បីៗដូចជា Wheesung, 1TYM, Big Bang, WINNER, Lee Hi, AKMU និង...
កម្សាន្ត៖ ស្តេចកំប្លែងសញ្ជាតិអង់គ្លេស Mr.Bean បានធ្វើឱ្យទស្សនិកជនស្គាល់លោកគ្រប់គ្នាដោយសារភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត តាមរយៈរឿងកំប្លែងបែបហួសចិត្តជាច្រើនដែលលោកបានសម្តែងកន្លងមក។ ប៉ុន្តែ មានមនុស្សប៉ុន្មាននាក់ដែលដឹងថា កាលពីឆ្នាំ ២០០១ កន្លងទៅ Mr.Bean ធ្លាប់បានជួយជីវិតមនុស្សនៅលើយន្តហោះឯកជនរបស់លោក ដែលបានធ្វើដំណើរទៅវិស្សមកាលនៅប្រទេសកេនយ៉ា ប៉ុន្តែបានជួបរឿងអ្នកបើកយន្តហោះបាត់បង់ស្មារតី។ ក្នុងហេតុការណ៍នោះ យន្តហោះបានហោះឡើងក្នុងរយៈកម្ពស់ ១៦,០០០ ហ្វីត ស្របពេលនោះអ្នកបើកយន្តហោះ ក៏បានបាត់បង់ស្មារតីរហូតធ្វើឱ្យយន្តហោះដាំក្បាលចុះយ៉ាងគំហុក។ ជាសំណាងល្អ ដែល Mr.Bean តែងជួលយន្តហោះឯកជនដើម្បីធ្វើដំណើរជារឿយៗទើបធ្វើឱ្យលោកមានចំណេះខ្លះៗក្នុងការគ្រប់គ្រងយន្តហោះ។ ភ្លាមៗនោះ Mr.Bean...
ឥណ្ឌា៖ នៅចាំក្មេងស្រីជនជាតិឥណ្ឌា Suchetha Satish ដែលបានបំបែកកំណត់ត្រាពិភពលោកក្នុងការច្រៀងបទចម្រៀង ១០២ ភាសាបានទេ? ដោយសារព័ត៌មាននៃការចូលរួមក្នុងកម្មវិធីបំបែកកំណត់ត្រាពិភពលោករបស់នាងនៅតែមានការចែករំលែកមិនដាច់ទើបធ្វើឱ្យនាងចេញសាររៀបរាប់នៅបណ្តាញសង្គមរបស់ខ្លួនថា៖ “ពិតជារីករាយ និងមានកិត្តិយសណាស់ដែលខ្ញុំបានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជាច្រើនបានសរសើរនូវការច្រៀងជាភាសាខ្មែររបស់ខ្ញុំ ភាសាខ្មែរគឺមានភាពស្រស់ស្អាតណាស់ ហើយខ្ញុំសង្ឃឹមថានឹងអាចមានឱកាសបានសម្តែងនៅប្រទេសកម្ពុជានៅថ្ងៃណាមួយ”។ គួររំឮកដែរថា Suchetha Satish ជាក្មេងស្រីជនជាតិឥណ្ឌាសិក្សានៅទីក្រុង ឌូបៃ បានបំបែកកំណត់ត្រានៃការច្រៀងចម្រៀងចំនួន ១០២ ភាសានៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ ដែលក្នុងវីដេអូនៅនាទី ៤:២៦...
កម្សាន្ត៖ កាន់តែអស្ចារ្យសម្រាប់កម្មវិធី “A1 Twist” សម្រាប់សប្ដាហ៍ថ្ងៃអាទិត្យនេះ ទស្សនិកជនប្រាកដជារំភើប បន្ទាប់ពីបានទទួលដំណឹងថា កម្មវិធី “A1 Twist” នឹងមានតារាចម្រៀងល្បីៗចូលរួមមកបកស្រាយនូវទឹកដមសំឡេងដ៏ពីរោះ មកអង្រួនចិត្តទស្សនិកជន ឱ្យរីករាយ ពេលសម្រាកពីការងារ ពិសេសទៅទៀត ក៏មានវត្តមានរបស់តួអង្គ ព្កុលមាស ចូលរួមកម្មវិធីនេះផងដែរ។ ទស្សនិកប្រាកដជាចង់ដឹងថាតារាចម្រៀងរូបណាខ្លះនឹងចូលរួមក្នុងកម្មវិធី “A1 Twist” សប្តាហ៍ថ្ងៃអាទិត្យនេះ មានដូចជា៖ អ្នកអង្គម្ចាស់នរោត្តម ជេនណា (តួអង្គ...
កម្សាន្ត៖ អ្វីដែលទន្ទឹងរង់ចាំនោះបានមកដល់ថ្មីទៀតហើយ រឹតតែប្លែកជួបជាមួយតារាចម្រៀងល្បីៗ វ័យក្មេងសំឡេងពីរោះ អមជាមួយក្បាច់រាំពិសេសៗ នឹងចូលមកអង្រួនបេះដូងទស្សនិកជន បាត់អស់ទុក្ខកង្វល់ ឱ្យសប្បាយរីករាយនាចុងសប្តាហ៍ ជាមួយឆាកប្រគំតន្ត្រីកម្មវិធី “រាត្រីកម្សាន្ត” ថ្ងៃសៅរ៍។ ប្រិយមិត្ត នឹងបានជួបតារាចម្រៀងល្បីៗក្នុងបេះដូង ដូចជា៖ កញ្ញា លីន ដា, លោក ផែង សុភារិទ្ធ, លោក អនុស្សាវរីយ៍, ក្រុម One dream និង...
កម្សាន្ត៖ ក្នុងចំណោមសមាជិកទាំង ៤ ក្នុងក្រុម Blackpink ឪពុកម្តាយរបស់ Lisa គឺជាបុគ្គលដែលបានបង្ហាញវត្តមានជាសាធារណៈច្រើនជាងគេ ជាពិសេសឪពុកចុងជនជាតិ ស្វីស របស់ Lisa ដែលជាចុងភៅល្បីឈ្មោះម្នាក់។ លោក Marco បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេស ស្វីស ក្នុងឆ្នាំ១៩៨៩ និងបានបម្រើការក្នុងភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗជុំវិញពិភពលោកទៀតផង។ មិនយូរប៉ុន្មានលោក Marco បានទៅរស់នៅប្រទេសថៃ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមនុស្សជាច្រើនបានស្គាល់លោកថាជាអ្នកឯកទេសមុខម្ហូបថៃ។ ក្រោយមក លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយម្តាយរបស់...