កម្សាន្ត៖ សម្រាប់ថ្ងៃនេះ តួអង្គដែលប្រិយមិត្តកំពុងតែមានការអាណិតអាសូរនោះ កំពុងតែត្រូវប្អូនស្រី ឆោមផ្កា ធ្វើបាបកាន់តែខ្លាំង ទាំងផ្លូវចិត្ត ទាំងរាងកាយ ជាងនេះទៅទៀត គឺពេលហូបបាយម្តងៗ ព្កុលមាស ដែលជាតួអង្គមួយដ៏កម្សត់ មួយថ្ងៃៗមិនដែលស្គាល់ថាភាពសប្បាយរីករាយក្នុងចិត្តនោះឡើយ។ ទាំងមីងខី ទាំងឆោមផ្កា ដែលជាកូនស្រី មិនដែលមានចិត្តសន្តោសប្រោសប្រណីម្តងណានោះឡើយ ទោះឪពុកខំអង្វរដើម្បីនាំ ព្កុលមាស ទៅទីណាក៏ដោយ។ សម្រាប់ថ្ងៃនេះ ប្រិយមិត្តប្រាកដជាបានដឹងកាន់តែច្បាស់ពីចរិតកាចឆ្នាស់ ឃោរឃៅចិត្តអាក្រក់ របស់មីងខី និង ឆោមផ្កា...
កម្សាន្ត៖ ពិតជាធ្វើឱ្យប្រជានុរាស្ត្ររីករាយជាខ្លាំង ក្រោយពីបានយកមកក្រសាលចម្រៀងព្រះសូរសៀងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា បានព្រះសូរសៀងនូវបទ “កូលាបភ្នំពេញ” ដែលជាព្រះរាជនិពន្ធដ៏ថ្លៃថ្លានៃសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ធ្វើឱ្យរណ្តំដួងចិត្តប្រជានុរាស្ត្រជាខ្លាំង ពេញព្រះរាជាណាចក្រកម្ពុជា។ វីដេអូចម្រៀងមួយបទនេះ ត្រូវបាន ព្រះនាងតូច នរោត្តម ជេណា ទ្រង់យកមកបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ទ្រង់ កាលពីថ្ងៃទី២១ ខែមិថុនា ចំថ្ងៃទិវា “ឪពុក”។...
កម្សាន្ត៖ បុណ្យសែននំអន្សម ឬ ខ្មែរយើងតែងហៅថា “បុណ្យសែននំចាំង” ប្រារព្ធឡើងរៀងរាល់ថ្ងៃទី៥ ខែ៥ គិតតាមប្រក្រតិទិនចិនចន្ទគតិដើម្បីរម្លឹកដល់កវីស្នេហាជាតិ ឈីយៀន បានលោតទឹកសម្លាប់ខ្លួនដោយក្តីទុក្ខសោកដោយសារមន្ត្រីពុករលួយជាច្រើននិយាយញុះញង់ ចោទប្រកាន់គ្រប់សព្វបែបយ៉ាងទៅដល់ស្តេច ឈូវៃ រហូតទ្រង់ចេញរាជបញ្ជានិរទេសកវី ឈីយៀន ឱ្យចេញពីនគរឈូ។ ឈីយៀន បានទទួលបញ្ជា និងបានធ្វើដំណើររហូតដល់ទន្លេប៉ក់ឡ លោកក៏សម្រេចចិត្តលោតទឹកសម្លា ប់ខ្លួននៅថ្ងៃទី៥ ខែ៥ (ប្រក្រតិទិនចិន) ដោយសារបៀមក្តីទុក្ខសោកសៅក្នុងចិត្តខ្លាំងពេក ។ ក្រោយមក ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យខួបមរណៈរបស់លោក...
អាមេរិក៖ តារាចម្រៀងប៉ុបល្បីឈ្មោះ Michael Jackson បានទទួលម រណភាព តាំងពីឆ្នាំ ២០០៩ ដោយបន្សល់ទុកកូនប្រុសស្រីចំនួន ៣ នាក់ដែលមកទល់ពេលនេះ ពួកគេបានធំពេញរូបពេញរាងគួរឱ្យស្រឡាញ់។ ប៉ុន្តែថ្មីៗនេះ កូនស្រីច្បង Paris Jackson បានធ្វើឱ្យមនុស្សជាច្រើនមានភាពងឿងឆ្ងល់ ដោយសារកាលពីថ្ងៃទិវាបុណ្យឪពុក កាលពីថ្ងៃ២១ ខែមិថុនា កន្លងទៅ នាងមិនបានអើពើរំឭកពីឪពុកបង្កើតខ្លួន Michael Jackson ឡើយ ប៉ុន្តែបែរជាពោលពាក្យជូនពរដល់ពូខ្លួនទៅវិញថា...
កម្សាន្ត៖ ប្រិយមិត្តជាច្រើន បើសិនជាបានដឹងពីប្រវត្តិរបស់តារាចម្រៀង និងសម្តែង កញ្ញា អេង ស្រីអូន ប្រាកដជាមិនជឿនោះឡើយ នេះបើយោងតាមការសាកសួរពីក្រុមការងារ MyTV Plus កញ្ញាបានបញ្ជាក់ប្រាប់មកថា៖ “កញ្ញាកាលនៅពីតូច រូបគាត់ជាកូនអ្នកក្រមួយដែលឪពុកម្តាយខ្វះលទ្ធភាពយ៉ាងខ្លាំងក្នុងគ្រួសារ ទើបកញ្ញា សម្រេចចិត្តបេះត្រកួន លុយកាត់ទឹក ដើម្បីយកទៅលក់នៅឯផ្សារ គ្រាន់បានលុយចិញ្ចឹមគ្រួសារ ដើម្បីសម្រួលទុក្ខដល់ឪពុកម្តាយ”។ គ្រាន់តែបានប៉ុណ្ណឹងក៏ដឹងថា កម្សត់បាត់ទៅហើយ ចុះទម្រាំឱ្យគាត់ និយាយដល់អស់សាច់រឿងមិនដឹងយ៉ាងណានោះទេ។ មកដល់ពេលនេះ ការតស៊ូរបស់តារាចម្រៀង...
ថៃ៖ រឿងភាគថៃ “ក្រឡាហង្ស” ដែលកំពុងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN បាននិពន្ធឱ្យតួស្រីប្តូរដៃគូច្រើននាក់ដោយសារខ្លួនមានសម្រស់ស្រស់ស្អាត អាចទាក់ចិត្តបុរសបានយ៉ាងងាយ ហើយអត្តចរិតក្នុងសាច់រឿងមួយនេះទៀតសោត បានធ្វើឱ្យទស្សនិកដែលជាអ្នកតាមដានរឿង ក្រឡាហង្ស មានការមិនចិត្តពេញ និងតិះដៀលនាងជាខ្លាំង។ ប៉ុន្តែ ក្នុងជីវិតពិតជាក់ស្តែង តួស្រីដែលមានឈ្មោះពេញ Rotmay Kaneungnij Jaksamittanon ឈ្មោះក្រៅ Rotmay នៅមិនទាន់មានគ្រួសារនៅឡើយ តែកំពុងតែសិក្សាចិត្តជាមួយបុរសម្នាក់។ ទោះបីជាមិនសូវបង្ហាញរូបភាពជាមួយគូស្នេហ៍ក្តី ក៏អ្នកទាំង ២ ហាក់មានភាពផ្អែមល្ហែមបែបសាមញ្ញៗជាហេតុធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរជាខ្លាំង។...
កម្សាន្ត៖ ពិសេសខ្លាំងណាស់សម្រាប់ថ្ងៃនេះ! ប្រិយមិត្តដែលកំពុងតាមដានទស្សនាភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” ប្រាកដជារីករាយ សប្បាយផង កម្សត់ផង ពីព្រោះតួអង្គសំខាន់ៗសម្រាប់សាច់រឿង “ទេពធីតាព្កុលមាស” គឺព្កុលមាស ដែលសម្តែងដោយ ព្រះនាងតូច ជេនណា និង ឆោមផ្កា សម្តែងដោយប្អូនស្រី រ៉ាស៊ី លីខារីសា បានចូលដល់វ័យកុមារហើយ។ ចាំមើលថាតើការសម្តែងរបស់ពួកគាត់ពិសេសយ៉ាងណានោះ សូមរង់ចាំទស្សនារឿង “ទេពធីតាព្កុលមាស” តាមកញ្ចក់ទូរទស្សន៍ CTN ឬតាម Facebook...
កម្សាន្ត៖ រដូវកាលថ្មី ឆាកកម្មវិធី Facebook Active ក៏ប្រែមុខមាត់ថ្មី ជាមួយនឹងពិធីករឥពិធីការិនីដ៏ស្រស់សង្ហា និងសំនួនវោហាយ៉ាងប៉ិនប្រសប់គឺ លោក Summer និងកញ្ញា Sarita ដែលសន្យានឹងនាំមកនូវមាតិកាប្លែកៗចម្លែកអារម្មណ៍ចែកជូនដល់ទស្សនិកជនកម្សាន្តសប្បាយ។ កម្មវិធី Facebook Active គឺជាកម្មវិធីកម្សាន្តមួយ ដែលនឹងនាំអារម្មណ៍ទស្សនិកជន ឱ្យបានដឹងពីព្រឹត្តិការណ៍ផ្សេងៗដែលកំពុងតែល្បី និងជាប្រធានបទក្ដៅៗក្នុងបណ្ដាញសង្គម ពិសេសបានជួបជាមួយនឹងតារាកិត្តិយស ដែលជាអ្នកមានប្រជាប្រិយភាព ដូចជាតារា Net Idol, Influencer,...
កូរ៉េខាងត្បូង៖ តួឯកប្រុស Lee Minho ជាតារាម្នាក់ដែលមិនសូវមានសកម្មភាពលើបណ្តាញសង្គមប៉ុន្មានឡើយ ប៉ុន្តែកាលពីម្សិលមិញនេះ ប្រុសសង្ហាដែលបានធ្វើឱ្យអ្នកគាំទ្រស្រីៗជាច្រើនលង់នឹងខ្លួន បានបង្ហាញរូបភាព ក៏ដូចជាវីដេអូក្នុងថ្ងៃកំណើតចូលវ័យ ៣៣ ឆ្នាំ ដោយអារម្មណ៍សប្បាយរីករាយបំផុត។ Lee Minho បានបង្ហាញកាដូជាច្រើនដែលទទួលបានពីអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកអាចបើកជាហាងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍បាននោះ បានធ្វើឱ្យលោកមានអារម្មណ៍រំភើបរហូត សរសេរពាក្យអរគុណលើបណ្តាញសង្គមរបស់ខ្លួនជាសារផ្ញើរជូនដល់ម្ចាស់កាដូទាំងអស់ទៀតផង។ គួរបញ្ជាក់ដែរថា តារាដែលមានរូបរាងខ្ពស់ស្រឡះនេះ ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង កន្លង់ចោមផ្កា ឬ F4 កូរ៉េកាលពីឆ្នាំ ២០០៩។...
ភ្នំពេញ៖ នរណាទប់ចិត្តបាន បើនៅថតរឿងសុខៗ ស្រាប់តែទទួលដំណឹងថាម្តាយរបស់ខ្លួនទទួលមរណភាព ចាកចោលកូនស្រីទាំងមិនទាន់ដង្ហើមម្តាយបន្តិចសោះនោះឡើយ។ អ្នកស្រី អ៊ុំ សក្កណា តារាសម្តែងជើងចាស់ ដែលប្រិយមិត្តចំណាំឃើញរូបគាត់សម្តែងជាតួម្តាយ គ្រប់ខ្សែភាពយន្តទៅហើយ ពេលនេះអ្នកស្រីពិតជាទប់ទឹកភ្នែកមិនជាប់ ចង់គាំងបេះដូងទៅហើយ ពេលឮថាម្តាយលាចាកលោកនេះទៅហើយ។ ប្រិយមិត្តជាច្រើន បានសរសេរពាក្យខ្លះៗដើម្បីចូលរួមរំលែកទុក្ខដល់អ្នកស្រី អ៊ុំ សក្កណា ដោយម្នាក់ៗសោកស្តាយជាខ្លាំងចំពោះអ្នកស្រី ដែលបានបាត់បង់ម្តាយជាទីស្រឡាញ់។ បន្ថែមពីនេះ អ្នកស្រី បានត្រលប់មកចូលរួមធ្វើពិធីបុណ្យសពម្តាយរបស់ខ្លួន ដោយផ្អាកការថតរឿងជាបណ្តោះអាសន្ន រង់ចាំធ្វើពិធីបុណ្យចប់សព្វគ្រប់សិន ទើបវិលមកសម្តែងឡើងវិញ៕...