ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV Plus បានជម្រាបជូនប្រិយមិត្តពីរបរថ្មីរបស់កញ្ញា ដែលពិធីការីនីរូបនេះ បានចាប់របរលក់លៀសហាលបន្ថែមទៀត។ មូលហេតុដែលនាំ ជីជី សម្រេចចិត្តលក់លៀសហាលនោះ ដោយសារតែ គាត់ចូលចិត្តញុំាលៀសហាលដែលធ្វើដោយខ្លួនឯងផ្ទាល់ និងគាត់តែងតែត្រូវបានគេសរសើរថា ធ្វើលៀសហាលបានឆ្ងាញ់។ ប៉ុន្តែក្រៅពីមានការសរសើរ ដែលគាត់ប្រកបរបរសុចរិតទោះបីជារបរតូចតាចក្តី កញ្ញា ជីជី ក៏ត្រូវបានមតិមួយចំនួនមើលងាយ និងរិះគន់គាត់ ដែលជាតារាម្នាក់ បែរជាធ្លាក់ខ្លួនទៅលក់លៀសហាលវិញ។...
ទំព័រហ្វេសបុកផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាដែលមានឈ្មោះថា៖ «Cambodia Airports» បានបង្ហោះវីដេអូមួយពិព័រណនាពីការសាងសង់ដើមណូអែលដាក់នៅតាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំង៣ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ គំរោងសាងសង់ដើមណូអែលនេះត្រូវបានទទួលបន្ទុកក្រុមហ៊ុន Atisan Angkor ដែលជាសិប្បកម្មធ្វើចម្លាក់ថ្ម ចម្លាក់ឈើ សូត្រ ប្រាក់ និង កុលាភាជន៍ដែលទាក់ទងនឹងប្រពៃណីខ្មែរ។ លោកស្វាយ សារ៉េតនាយកផ្នែកសិល្បៈ របស់ក្រុមហ៊ុន Atisan Angkor បាននិយាយថា ការធ្វើដើមណូអែលដើម្បីដាក់តាំងបង្ហាញតាមប្រលានយន្តហោះនេះ គឺផ្អែកលើការប្រមូលផ្តុំគំនិតរវាង វប្បធម៌ខ្មែរ...
កាលពីម្សិលមិញ តាចាស់ភេទទី៣ដែលតែងខ្លួនជាស្រីស្អាត មកពីប្រទេសថៃហើយម្នាក់ៗ ដាក់ឈ្មោះថា “យាយគ្រវី” នោះបានធ្វើឲ្យមហាជនដែលជាយុវវ័យនៅទីក្រុងភ្នំពេញ ភ្ញាក់ផ្អើលចំពោះវត្តមានរបស់គាត់ ខណៈពេលដែលមានមនុស្សជាច្រើននាំគ្នាទៅមើលហើយគាំទ្រ ព្រមទាំងថតរូប Selfie ជាមួយដើម្បីបង្ហោះតាមបណ្តាញសង្គមហ្វេសបុក។ ខណៈដែលមានការគាំទ្របែបនេះ ក៏មានមតិមួយចំនួនមានការរិះគន់ចំពោះការគាំទ្រទាំងនេះផងដែរ។ ថ្មីៗនេះគាត់មកកាន់ទីក្រុងភ្នំពេញដើម្បីចូលរួមសម្ពោធ Club រាំមួយកន្លែង។ តាមពិតយាយគ្រវីមាន ឈ្មោះថា “Sitang Buathong” “ស៊ីតាង បួរថង” ហើយគាត់មានអាយុពិតដល់ទៅ ៥៩ឆ្នាំឯណោះ តែបានក្លាយជាតារាហ្វេសបុក និង...
តាំងពីប្រកបអាជីពជាពិធីការិនីមក អ្នកនាង យុគ ចិន្ដា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបមានវោហារផ្អែម ហើយជាពិធីការិនីជើងចាស់ម្នាក់នេះ កំពុងតែជោគជ័យក្នុងការរកស៊ីផងដែរ។ ថ្មីៗនេះនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ក្រៅពីម្ចាស់ហាងច្នៃម៉ូដសំលៀកបំពាក់ “អម” អ្នកនាងបានបើកសម្ពោធភោជនីយដ្ឋានថ្មីមួយទៀត នៅខេត្តសៀមរាប។ ភោជនីយដ្ឋានថ្មីមួយនោះមានឈ្មោះថា “សុខៈរីវើឡោញ” នៅពេលមានពិធីសម្ពោធនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់តារាបង្ហាញម៉ូត តារាសម្តែង តារាចម្រៀង ជាច្រើនរូបបានចូលរួមផងដែរ។ តារាទាំងនោះរួមមាន៖ លោក ខេម អ្នកនាង...
នៅលើកម្មវិធី ៦០វិនាទីនៃទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកយកភាពខុសគ្នារវាងពិធីរៀបអាពាហ៍ពិពាហ៍នៅកម្ពុជា និងនៅប្រទេសជប៉ុន។ លោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា៖ «ថ្មីៗនេះខ្ញុំសង្កេតឃើញ នៅទីក្រុងភ្នំពេញមានរោងការសឹងតែរាល់ថ្ងៃ។» លោកបានបន្ថែមថា ពិធីរៀបមង្គលការ របស់កម្ពុជាធ្វើឡើងនៅតែរដូវដែលគេកំណត់ ហើយភាគច្រើនមានរយៈពេលដល់ទៅ ១ថ្ងៃកន្លះនៅផ្ទះកូនក្រមុំ ចំណែកឯពិធីមង្គលការរបស់ជប៉ុនវិញ មានតែកន្លះថ្ងៃប៉ុណ្ណោះ។ ជាពិសេសគេមិនកំណត់ថាខែណាត្រូវរៀបមង្គលការនោះទេ ហើយនៅប្រទេសជប៉ុនភាគច្រើនគេរៀបចំនៅព្រះវិហារ ឬ ហាងអាពាហ៍ពិពាហ៍។ លោកឯកអគ្គរាជទូតបានបិទបញ្ចប់នូវវីដេអូដ៏ខ្លីរបស់លោកដោយស្នើសុំឱ្យទស្សនិកជនណែនាំពីប្រពៃណីរៀបមង្គលការរបស់កម្ពុជាបន្ថែមទៀតផងដែរ៕ សូមទស្សនាវិដេអូ៖