ការអភិវឌ្ឍ៣ ខែមុន
ផ្លូវក្រវាត់ក្រុងទី៤ នឹងត្រូវស្ថាបនាឆ្លងកាត់ខេត្តចំនួន៤
ភ្នំពេញ៖ ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុន បានសិក្សាចប់សព្វគ្រប់ នៅឆ្នាំ២០២០ ដោយផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់ កាលពីពេលថ្មីៗនេះ លោក លីម...