វែល៖ លោក Ryan Giggs បានបដិសេធទោសកំហុស និងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ដើម្បីប្រាកដថា នឹងត្រូវចាកចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិវែល ឬយ៉ាងណា។ បុរសវ័យ៤៦ឆ្នាំ កំពុងតែមានរឿងក្តី បង្កហិង្សា និង រំលោភបំពាន ដែលដាក់ពាក្យបណ្តឹងដោយមិត្តស្រីរបស់ខ្លួន។ ការធានាឱ្យអតីតកីឡាករ Man UTD រូបនេះ អាចនៅក្រៅឃុំរយៈពេល៣ខែ ដើម្បីស៊ើបអង្កេតនោះ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមជម្រើសជាតិវែល ក្នុងការប្រកួតជម្រុះ World...
អាហ្សង់ទីន៖ វីរបុរសបាល់ទាត់អាហ្សង់ទីន លោក Diego Maradona បានចាកចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃពុធនិងបន្តទៅសម្រាកនៅគ្លិនិកមួយដែល លោកអាចព្យាបាលបំបាត់ភាពញៀនគ្រឿងស្រវឹង។ អតីតខ្សែប្រយុទ្ធ Napoli និង Barcelona រូបនេះ ត្រូវបានបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់ កាលពី៨ថ្ងៃមុន ដើម្បីវះកាត់ព្យាបាលឈាមកកក្នុងខួរក្បាល។ អាការៈរបស់បុរសវ័យ៦០ឆ្នាំ មានភាពធ្ងន់ធ្ងរដោយសារតែការញៀនគ្រឿងស្រវឹង ប៉ុន្តែពេលនេះលោកបានធូរស្រាល និង ត្រៀមខ្លួនដើម្បីចូលរួមការព្យាបាលការញៀននេះ។ សូមបញ្ជាក់ថា រយៈកាលចុងក្រោយនេះ លោក Diego Maradona តែងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យជាញឹកញាប់...
កែសម្រួល៖ ឡុង រតនា កីឡា៖ ពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League 2020-2021 បីក្រុមមកពីលីគកំពូលអង់គ្លេស ក្រុមTottenham Hotspur, ក្រុម Arsenal និងក្រុម Leicester City សុទ្ធតែជាក្រុមដែលរកបាន ៣ពិន្ទុដូចៗគ្នា កាលពីថ្ងៃបើកឆាកដំបូងនៃវគ្គសន្សំពិន្ទុប្រចាំពូល B, G និងពូល J។ ក្រុមមាន់ខ្នាយមាស...
អង់គ្លេស៖ អ្នកចាំទី Jordan Pickford នឹងមិនរងពិន័យពីសមាគមបាល់ទាត់អង់គ្លេស FA ទេ ក្រោយការប៉ះទង្គិចដែលធ្វើឱ្យខ្សែការពារ Virgil Van Dijk រងរបួសជង្គង់ ត្រូវសម្រាករយៈពេលយូរ។ FA អះអាងថា ការពិន័យទៅលើ Pickford នឹងធ្វើឡើង បើអាជ្ញាកណ្ដាល និង វីដេអូជំនួយអាជ្ញាកណ្ដាល VAR មើលមិនឃើញនូវកំហុសរបស់គេ។ ក្នុងការប្រកួតដែល Everton ស្មើគ្នានឹង...
Serie A៖ ថ្នាក់ដឹកនាំក្លិប AC Milan បានបង្ហើបថា ពួកគេកំពុងពិភាក្សាជាមួយ Zlatan Ibrahimovic អំពីកិច្ចសន្យាថ្មី។ Zlatan Ibrahimovic បានផ្លាស់មកកាន់ AC Milan សាជាថ្មីដោយឥតគិតថ្លៃកាលពីខែមករាកន្លងទៅ ដោយរូបគេក៏នឹងផុតកិច្ចសន្យាក្រោយពីរដូវកាល ២០១៨-២០ បញ្ចប់។ អតីតសមាជិក Man UTD និង PSG រូបនេះ រកបាន២គ្រាប់ក្នុងការប្រកួតលីគកំពូលអ៊ីតាលី...
La Liga៖ ក្លិប អធិរាជស Real Madrid បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមជួបជាមួយ Granada នាយប់នេះ ឈានចូលសប្ដាហ៍ទី ៣៦។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ១២ កក្កដា លោក Zidane បាននិយាយថាក្រុមរបស់លោកមិនធ្វើអ្វីក្រៅពីការផ្តោតលើការប្រកួតជាមួយ Granada នោះឡើយ។ គិតមកទល់ពេលនេះ Real Madrid កាន់តែខិតជិតឈានដល់ការឈ្នះពានរង្វាន់ La Liga ហើយ...
Premier League៖ កីឡាករអន្តរជាតិអង់គ្លេស Eric Dier ត្រូវពិន័យជាប្រាក់ចំនួន ៤ ម៉ឺនផោន និងពិន័យ៤ប្រកួតលើករណីប៉ះទង្គិចគ្នាជាមួយអ្នគាំទ្រ អំឡុងចប់ការប្រកួតរវាង Tottenham Hotspur និង Norwich កាលពីខែមិនា ដែលការពិន័យនេះគឺចេញមកពីសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា“កីឡាករ Eric Dier ត្រូវបានព្យួរការប្រកួតចំនួន ៤ ប្រកួតដោយមានប្រសិទ្ធភាពភ្លាមៗពិន័យជាទឹកប្រាក់ ៤ ម៉ឺនផោន...
Premier League៖ តាមប្រភសារពត៌មានមួយចំនួនបានឱ្យដឹងថាកីឡាករ Phil Jones និង Jesse Lingard នឹងធ្វើដំណើរទៅកាន់ក្លិប West Ham ដើម្បីចូលរួមជាមួយអតីតគ្រូបិសាចក្រហម គឺលោក David Moyes ។ អ្នកទាំងពីរ បានបាត់បង់កៅអីជម្រើសដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីលេងមិនបានល្អនៅក្នុងក្លិប Manchester United ហើយរូបគេកំពុងតែចង់ចាកចេញដើម្បីមានឱកាសលេងបានច្រើននេះបើយោងតាមសារពត៍មាន Independent ។ លោក David...
អង់គ្លេស៖ អតីតខ្សែការពារ Chelsea លោក John Terry នឹងចាប់ផ្តើមអាជីពជាអ្នកចាត់ការទូទៅក្លិបលើកដំបូងនារដូវកាលបន្ទាប់ ដោយលោកគ្រោងនឹងចាកចេញពីតំណែងជំនួយការគ្រូបង្វឹកក្លិប Aston Villa ទៅដឹកនាំក្លិប Bristol City នាក្របខណ្ឌ Championship។ បុរសវ័យ៣៩ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលចរចាកិច្ចសន្យាដឹកនាំក្លិបខាងលើ ដែលកំពុងប្រកួតប្រជែងនៅលីគទី២ របស់អង់គ្លេស សម្រាប់រដូវកាល 2020-21។ Bristol City ទើបតែបញ្ចប់តំណែងអ្នកចាត់ការ Lee Johnson...
Premier League៖ ការដោះដូរកីឡាករចំនួន៥នាក់ក្នុងមួយប្រកួតអាចនឹងបន្តរហូតដល់រដូវកាល 2020-21 ទាំងការប្រកួតក្របខណ្ឌលីគ និង កម្រិតអន្តរជាតិទូទាំងពិភពលោក។ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យការប្រកួតបាល់ទាត់ទូទាំងពិភពលោក បានផ្អាកមួយរយៈ ហើយក្រោយបើកដំណើរការឡើងវិញ សមាគមក្រុមប្រឹក្សាភិបាលកីឡាបាល់ទាត់ បានសម្រេចឱ្យមានការដោះដូរកីឡាករបានចំនួន៥នាក់ ក្នុងទីលាននីមួយៗ ដើម្បីកាត់បន្ថយការប៉ះពាល់កាយសម្បទារបស់កីឡាករ។ ច្បាប់នេះត្រូវបានអនុវត្តគ្រប់ប្រទេសជុំវិញពិភពលោក ក៏ដូចជាបាល់ទាត់នាទ្វីបអឺរ៉ុបដែរ។ តាមការផ្សព្វផ្សាយបានបង្ហើបអំពីដំណឹងថា អង្កភាពដែលគ្រប់គ្រងលើការបង្កើតវិន័យនៃការប្រកួតបាល់ទាត់ នឹងត្រៀមប្រកាសឱ្យប្រើប្រាស់គោលការណ៍ដោះដូរកីឡាករ៥នាក់ ក្នុងមួយប្រកួតនេះតទៅរដូវកាលក្រោយ នាពេលឆាប់ៗ៕