រឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” កាន់តែឈានចូលដល់វគ្គពិសេសហើយ នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមនុស្សប្រុសខូច ដែលប្រិយមិត្តគ្រប់រូបកំពុងតែស្អប់ដល់ឆ្អឹងគឺ ដារ៉ុង បានធ្វើរឿងមិនល្អជាច្រើន ជាមនុស្សប្រុសដែលមិនឱ្យតម្លៃដល់ស្ត្រី មិនមានគុណធម៌ ព្រោះអាងខ្លួនជាកូនអ្នកមាន ប៉ុន្តែដើរខុសធ្លាក់ខ្លួន ដល់ថ្នាក់ហ៊ានចាប់ជំរិត មយូរ៉ា ថែមទៀតផង។ នៅពេលនេះ បុរសដ៏អាក្រក់ម្នាក់នេះ គឺកំពុងតែធ្លាក់ខ្លួនខ្លាំង និងរត់គេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ច។ តើ ដារ៉ុង អាចលាក់ខ្លួនបានដល់ពេលណា? អ្វីដែលនឹកស្មានមិនដល់ នោះគឺថា ភួង...
ភ្នំពេញ៖ សម័យនេះទៅហើយ អ្វីៗក៏យើងស្មានមិនត្រូវដែរ ព្រោះតែអំណាចទឹកប្រាក់ ម្តាយបង្កើតសុខចិត្តបង្ខំកូនស្រីឱ្យរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនស្រឡាញ់ បើទោះជាមនុស្សប្រុសម្នាក់នោះ ជាមនុស្សខូចខិល ពិសេសមានស្រីច្រើនក៏ដោយ។ ដោយតាមពាក្យចាស់ថា “នំមិនធំជាងនាឡិ” ម្តាយរបស់ មយូរ៉ា នៅតែមិនស្តាប់ និងផ្តល់សិទ្ធសម្រេចអនាគតឱ្យម្ចាស់ខ្លួន គឺនៅតែឱ្យកូនស្រីតែមួយគត់ រៀបការជាមួយ លោក ដារ៉ុង ឱ្យទាល់តែបាន ជាហេតុធ្វើឱ្យ មយូរ៉ា មិនសប្បាយចិត្តជាខ្លាំង និងបានតមាត់ជាមួយម្តាយយ៉ាងខ្លាំង “បើឱ្យកូនស្រីទៅរៀបការជាមួយមនុស្សអាក្រក់បែបនេះ គឺដូចរុញកូនស្រីខ្លួនឯងឱ្យគេរំលោភអ៊ីចឹង”។ សាច់រឿងនៃខ្សែភាពយន្តភាគខ្មែរ...