សង្គម៨ ខែមុន
វៀតណាមថា ទុកពេល១២-១៨ខែទៀត វ៉ាក់សាំងការពារកូវីដ១៩របស់ខ្លួន នឹងមានសុវត្ថិភាពសម្រាប់មនុស្ស
វៀតណាម៖ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅប្រទេសវៀតណាម បានអះអាងថា ខ្លួនត្រូវការពេលយ៉ាងតិច ១២-១៨ខែទៀត ដើម្បីអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានសុវត្ថិភាពសម្រាប់មនុស្ស។ ក្រុមហ៊ុនវៀតណាម Vabiotech និងអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស បានសហការគ្នាផលិតវ៉ាក់សាំងការពារកូវីដ១៩ ចាប់តាំងពីចុងខែមករា ឆ្នាំ២០២០មក ដោយប្រើប្រាស់សត្វកណ្ដុរសម្រាប់ពិសោធន៍ ហើយលទ្ធផលគឺទទួលបានជោគជ័យលើសត្វកណ្ដុរ។ សូមជម្រាបថា បច្ចុប្បន្ន មិនទាន់មានប្រទេសណាមួយ រកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅឡើយទេ ស្របពេលដែលជំងឺរាតត្បាតមួយនេះ បានផ្ដាច់ជិវិតមនុស្សជាង ៣២៩០០០នាក់ និងឆ្លងទៅលើមនុស្សជាង...