កម្សាន្ត២ ឆ្នាំមុន
ខាត់ សុឃីម អង្វរឱ្យទស្សនិកជនមើលប្តីក្មេងរបស់គាត់ក្នុងផ្លូវល្អផង
ភ្នំពេញ៖ តារាពហុជំនាញដ៏ល្បី អ្នកនាង ខាត់ សុឃីម គឺជាតារាម្នាក់ដែលទស្សនិកជនជាច្រើនស្រលាញ់ដោយសារតែអត្តចរិករបស់គាត់រួសរាយ និងពូកែកំប្លែងច្រើន។ កាលពីពេលថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានបង្ហាញពីភាពផ្អែមល្ហែមរបស់គាត់ជាមួយគូស្នេហ៍វ័យក្មេងលោក អ៊ិន សុបញ្ញា ហៅ ផាណូ តាមរយៈការបង្ហោះរូបភាពពីកាដូដែលគាត់បានទទួលពីគូស្នេហ៍ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច។ ក្នុងកាដូនោះមានដូចជា គ្រឿងអលង្ការ រថយន្តទំនើប ព្រមទាំងកាបូបដ៏ថ្លៃផងដែរ។ គ្រាន់តែបង្ហោះរូបភ្លាម មានទស្សនិកជនជាច្រើនបានបញ្ចេញមតិលេងសើចថាឱ្យគាត់ថា ពូកែអួត តាមពិតទិញខ្លួនឯង...