ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្ម “ថោន” បានធ្វើឱ្យទស្សនិកជនមួយចំនួនចេះតែនិយាយតៗគ្នាថា លោក ខេម ដូចជាមិនសូវចេញបទចម្រៀងថ្មីសោះ ជាពិសេសបទញាក់។ មួយរយៈនេះ លោក ខេម ហាក់បីដូចជាស្ងាត់ជាងរាល់ដង ហើយអាល់ប៊ុមបទចម្រៀងថ្មីៗ ដូចជាមិនសូវចេញនោះឡើយ។ ក្រោយពេលដែលបាត់មួយរយៈ លោក ខេម បែរជាសម្ងំជូតទឹកភ្នែកសង្សារគេទៅវិញ ឬក៏លួចស្រឡាញ់សង្សារគេទេដឹង តែនេះមិនជាការពិតនោះឡើយគឺ លោក ខេម បានចេញបទចម្រៀងថ្មី “សុំជូតទឹកភ្នែក” ដែលពិតជាទាក់ទាញអារម្មណ៍ទស្សនិកជនខ្លាំងមែន នៅបទចម្រៀងមួយបទនេះ។...
ភ្នំពេញ៖ ក្រោយពីទទួលបានជោគជ័យក្នុងអាជីពជាអ្នកសម្តែង កញ្ញា ជា ម៉ារី ហាក់ដូចជាកាន់តែទទួលការគាំទ្រជាច្រើនពីទស្សនិកជន តាមរយៈការសម្តែងក្នុងបទចម្រៀងមួយបទជាមួយតារាចម្រៀងកំពូលម្នាក់ គឺ លោក ខេម ។ ថ្មីៗនេះ កញ្ញា ជា ម៉ារី ក៏បានបង្ហាញមុខមាត់គូរស្នេហ៍របស់ខ្លួនជាសាធារណៈផងដែរ ដែលធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់គាត់មាន ការខកចិត្តជាខ្លាំង ។ តាមរយៈរូបភាពដ៏ស្និតស្នាលជាមួយគូរស្នេហ៍នោះ កញ្ញា បានធ្វើឱ្យអ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុក បញ្ចេញមតិយោបល់សួរកញ្ញាថា...
ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក លោក ខេម ទទួលបានការសរសើរយ៉ាងខ្លាំង ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាធ្វើការកោតសរសើរនៅចំពោះមុខមហាជន។ ហើយនៅពេលថ្មីៗនេះ ទស្សនិកជនក៏រឹតតែកោតសរសើរនូវការងារមនុស្សធម៌របស់លោកជាមួយជនចាស់ជរានៅក្បែរមន្ទីពេទ្យគន្ធបុប្ផា។ លោក ខេម ជាតារាចម្រៀងលផលិតកម្ម «ថោន» ដែលមានទឹកដមសម្លេងស្អកហើយទាក់ទាញទស្សនិកជនជាច្រើនតាមរយៈបទចម្រៀងទាក់ទងនឹងជីវិតស្រុកស្រែមានការគាំទ្រយ៉ាងខ្លាំងជាពិសេសបទចម្រៀងដែលមានចំណងជើងថា៖ «ជីវិតអ្នកក្រ»។ ក្រៅពីអាជីពជាអ្នកចម្រៀង ខេម តែងតែចុះជួយសួរសុខទុក្ខប្រជាពលរដ្ឋមិនថាចាស់ឬក្មេងនោះឡើយ។ លោក ខេម បានអរគុណដល់អង្គការ «I-Kare» ប្រចាំប្រទេសបារាំងដែលបានជួយឧបត្ថម្ភដល់កុមារកំព្រាជាច្រើននៅកម្ពុជា៕ អត្ថបទ៖...
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរតារាចម្រៀង ខេម ថាជាតារាចម្រៀងពិសេសមួយរូប ដែលមានសំឡេងស្អក តែច្រៀងពិរោះ។ ម្ចាស់បទ « គ្មានអ្នកណាចង់ក្រ » រូបនេះ ត្រូវបានសម្តេចតេជោ សរសើរមិនដាច់ពីម៉ាត់ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ។ សម្តេចបានបញ្ជាក់ថា ខេមតែងបានផ្ញើបទចម្រៀងជូនសម្ដេចស្តាប់...