ភ្នំពេញ៖ ក្រោយពេលចាកចេញពីវិស័យសិល្បៈមក តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ បានបង្កើតអាជីវកម្មដោយខ្លួនឯងជាមួយស្វាមី ដែលធ្វើឲ្យការរស់នៅរបស់គាត់ និងក្រុមគ្រួសារ ប្រកបដោយសុភមង្គល។ អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបការជាមួយលោក សីហា អស់រយៈពេលយូរឆ្នាំមកហើយ ព្រមទាំងមានកូនស្រីមួយ ដែលគាត់ទាំងពីរនាក់ កំពុងពេញស្រឡាញ់ ។ អ្នកទាំងពីរ បានធ្វើឱ្យទស្សនិកជនស្ងើចសរសើរខ្លាំងណាស់ ក្នុងនោះ អ្នកគាំទ្រគាត់ បានសរសើរថា...
ក្នុងឱកាសបុណ្យចូលឆ្នាំចិន យើងឃើញថាមានតារាជាច្រើនបាននាំគ្នាសែនព្រេន ដើម្បីសុំលាភជ័យ សុខសប្បាយ តែមានអ្នកខ្លះក៏ស្លៀកពាក់តាមឈុតប្រពៃណីចិន អ្នកខ្លះក៏ស្លៀកពាក់តាមឈុត ប្រពៃណីចិនទាំងក្រុមគ្រួសារ។ក្រលេកមកមើល ក្រុមគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ វិញ ទាំង ឈុតសម្លៀកបំពាក់ប្រពៃណីចិនទាំងការតុបតែងផ្ទះមើលទៅពិតជាស្រស់ស្អាតហើយសមនឹង ថ្ងៃបុណ្យចូលឆ្នាំចិនមែន។ ហើយលើសពីនេះរូបថតរបស់គាត់បានធ្វើឱ្យទស្សនិកជនសរសើរតៗគ្នាថា ”អាយដលខ្ញុំកូនកាត់ចិនមែន” ។ អ្នកនាង គង់ ចាន់ស្រីមុំ បានជូនពរទស្សនិកជនដែលគាំទ្រគាត់សូមឱ្យឆ្នាំថ្មីនេះជួបតែសំណាងល្អ ហើយមានលាភចូលផ្ទះ។ តារាសម្តែងម្នាក់នេះទោះជាគាត់ឈប់ពីសិល្បៈក៏ពិតមែន តែប្រជាប្រិយភាពនៅតែមិនថមថយ៕ អត្ថបទ៖ ឡុង...