ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនក្នុងការបង្ហោះវីដេអូទាក់ទងនឹងសម្រស់ កញ្ញា ចាន់ គង្ការ បានវិលត្រលប់មកសារជាថ្មីម្តងទៀតហើយជាមួយវីធីសាស្រ្តថ្មីដែលទាក់ទងនឹងបរិស្ថាន។ ប្រិយមិត្តប្រាកដជាបានដឹងហើយថា ថង់ប្លាស្ទិកមានផលអវិជ្ជមានដល់បរិស្ថានយ៉ាងខ្លាំង ដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងចាត់វិធានការក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ កញ្ញា គង្ការ បានចែលរំលែកនូវវិធីសាស្រ្តងាយៗសម្រាប់រក្សាថង់ប្លាស្ទិកទុកដើម្បីឱ្យប្រើបានច្រើនដង ជៀសវាសក្នុងការចំណាយលុយច្រើន និងជួយទៅដល់បរិស្ថាន។វិធីសាស្រ្តងាយៗរបស់ គង្ការ នោះគឺគ្រាន់តែយើងគ្រាន់តែបត់ថង់របស់យើងទៅតាមជ្រុងរបស់វា បន្ទាប់មកយើងត្រូវសង្កត់ថង់ដើម្បីធ្វើឱ្យខ្យល់ចេញពីថង់ រួចបត់ថង់ជារាងត្រីកោណដើម្បីទុកប្រើលើកក្រោយជាការស្រេច។ បើចង់ជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អត្ថបទ៖ ណារ៉ូត
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនក្នុងការបង្ហោះវីដេអូដែលចែករំលែកពីវិធីសាស្ត្រដូចជា របៀបដែលធ្វើឱ្យក្លៀក និងសក់ស្រស់ស្អាត ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ បានបានចែករំលែកនូវវិធីសាស្រ្តថ្មីមួយទៀតហើយ។ គង្ការ បានចែករំលែកវិធីសាស្រ្តងាយៗ និងចំណាយលុយតិចក្នុងការធ្វើឱ្យសម្ភារៈផ្ទះបាយភ្លឺចែងចាំង។ វិធីសាស្រ្តងាយៗរបស់គង្គារនោះគឺងាយស្រួលមែនទែន ដោយប្រិយមិត្តគ្រាន់តែយកទឹកប៉េងបោះ មកលាងសម្អាតសម្ភារៈផ្ទះបាយរបស់យើងដែលស្រអាប់ ហើយទុកវាមួយរយះ បន្ទាប់មកលាងសម្អាតសម្ភារៈផ្ទះបាយជាមួយទឹកស្អាតជាការស្រេច។ អនុវត្តនូវវិធីសាស្រ្តងាយៗមួយនេះ សម្ភារៈផ្ទះបាយរបស់ប្រិយមិត្តនឹងភ្លឺចែងចាំងមិនខាន។ ចង់ជ្រាបឱ្យកាន់តែច្បាស់...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ បានបង្ហាញពីរបៀបដែលធ្វើឱ្យក្លៀកសស្អាតចំណាយលុយតិច និងមានទំនុកចិត្តលើខ្លួនឯង។ ថ្ងៃនេះ គង្ការ បានចែករំលែកនូវវិធីសាស្រ្តថ្មីមួយទៀតហើយ ដែលធ្វើឱ្យសក់របស់សុភាពនារីស្រស់ស្អាត និងមិនខ្ចីខ្វល់រឿងខ្យល់បក់មកលើសក់។ វិធីសាស្រ្តងាយៗរបស់ គង្ការ នោះគឺ គ្រាន់តែយកថ្នាំអប់សក់ដែលយើងប្រើប្រាស់រាល់ថ្ងៃ លាយជាមួយស្រាបៀរ យកមកអប់សក់របស់យើងជាការស្រេច។ អនុវត្តនូវវិធីសាស្រ្តងាយៗមួយនេះ...
ភ្នំពេញ៖ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ គឺជាតារាបង្ហាញម៉ូតដ៏ជោគជ័យម្នាក់ក្នុងវិស័យហ្វេសិននៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ គង្ការ បានចែករំលែកនូវវិធីសាស្រ្តងាយៗដែលធ្វើឱ្យក្លៀកសស្អាត ចំណាយលុយតិច និងមានទំនុកចិត្តលើខ្លួនឯង។ វិធីសាស្រ្តដែលធ្វើឱ្យក្លៀកសស្អាតរបស់ គង្ការ នោះគឺទីមួយ យកក្រូចឆ្មាលាយជាមួយស្ករស យកមកលុញ ដុស ក្លៀករបស់យើង ដើម្បីឱ្យកាត់ និងបំបាត់ក្លិន។...
ភ្នំពេញ៖ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ គឺជាតារាបង្ហាញម៉ូតដ៏ជោគជ័យម្នាក់ក្នុងវិស័យហ្វេសិននៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ គង្ការ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលខ្លួនបានស្លៀកឈុតហែលទឹក និងបានបង្ហោះរូបភាពលើបណ្តាញសង្គម ដែលធ្វើឱ្យប្រិយមិត្ត និងសារពត៌មានមួយចំនួនចោទគាត់ថា បានទៅកែដើមទ្រូង និងធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទាំងមិនបានសុំការបំភ្លឺពីគាត់សោះឡើយ។ កញ្ញា គង្ការ បានបកស្រាយប្រាប់ MyTV...
ភ្នំពេញ ៖ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV កញ្ញា ចាន់ គង្ការ កំពុងតែមមាញឹកមែនទែនជាមួយការងារសិល្ប:របស់ខ្លួន ។ ដោយឡែកថ្មីៗនេះ គង្ការ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបង្ហោះរូបថតក្នុងឈុតហែលទឹក ដែល គង្ការ បានបង្ហាញដើមទ្រូងរបស់ខ្លួនយ៉ាងមានទំនុកចិត្ត ។ ទន្ទឹមនឹងការបង្ហាញរូប ភាពនេះ គង្ការ ត្រូវបានគេនិយាយថា...