កម្សាន្ត២ ឆ្នាំមុន
អបអរសាទរលោក ចាន់ សម័យ ទទួលបានផ្ទះមួយខ្នង ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ភ្នំពេញ៖ ម្ចាស់បទ “មិនស្រលាញ់អូនមិនបាន” ដែលបានអង្រួនបេះដូងយុវវ័យយ៉ាងខ្លាំងកាលពីកំឡុងឆ្នាំ២០០១រហូតមកដល់ពេលនេះក៏មានតារាមួយចំនួនបានយកមក cover សារឡើងវិញផងដែរ។ ក្រោយបាត់មុខពីសិល្ប:សូន្យឈឹងអស់រយ:ពេលជាច្រើនឆ្នាំមក ក៏មានការចែករំលែកតៗគ្នាពីជីវភាពតោកយ៉ាក ជាខ្លាំងរបស់លោក ដោយសារការរកស៊ីបរាជ័យបានធ្វើឱ្យលោកនៅសល់តែសម្បកខ្លួន ដើរស្ទូចត្រីតាមមាត់ទន្លេម្តុំព្រែកលៀប ដើម្បីយកត្រីធ្វើម្ហូបចិញ្ចឹមជីវិតកូនៗ និងក្រុមគ្រួសារ សំងំលាក់ខ្លួនរស់នៅផ្ទះជួលជិត ១០ ឆ្នាំមកហើយ។ ប៉ុន្តែ កាលពីម្សិលមិញនេះ លោកបានទទួលនូវកាដូដ៏ធំមួយ និងមានតម្លៃបំផុតដែលជាអំណោយផ្ទះមួយខ្នងដ៏ស្រស់ស្អាត តាមរយៈការឧបត្ថមរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលមានតែងតែមានទឹកចិត្តសណ្តោសប្រោសប្រណីដល់សិល្បករ សិល្បការិនី...