ភ្នំពេញ៖ ទស្សនិកជនប្រាកដជាស្គាល់លោកច្បាស់ហើយម្ចាស់បទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” ក្នុងពេលថ្មីៗនេះ លោកទើបតែទទួលបានកាដូពីភរិយាជាទីគាប់ចិត្ត ហើយជាលើកទីមួយហើយដែលសប្បាយចិត្តជាងអ្វីៗទៅទៀត។ លោក ឆាយ វិរៈយុទ្ធ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់លោកហើយក៏បានចាប់ដៃគ្នារៀបការជាមួយភរិយាដ៏ស្រស់ស្អាត ក្រោមដំបូលសុភមង្គល អស់រយៈពេលជាច្រើនខែមកហើយ តែលោកមិនទាន់បានបុត្រជាចំណងមេត្រីដូចគេនៅឡើយ។ ព័ត៌មានដែលធ្វើឱ្យលោក ឆាយ វិរៈយុទ្ធ សប្បាយចិត្តលើសពីអ្វីៗទាំងអស់នោះ គឺជាកាដូដ៏ធំមួយដែលភរិយារបស់លោកបានផ្តល់ឱ្យ។ លោក ឆាយ វិរៈយុទ្ធ បាននិយាយ MYTV PLUS ថានេះជីវិតថ្មីរបស់ខ្ញុំ...
ក្រោយពេលមួយរយៈដែលលោក ឆាយ វិរៈយុទ្ធ ជាតារាចម្រៀង ផលិតកម្ម “សាន់ដេ” ជំនាញសំឡេងស្រែកមិនចេះស្អក រវល់ក្នុងការងារសិល្បៈ ភ្លេចគិតដល់មនុស្សម្នាក់ដែលនៅក្នុងបេះដូងគាត់ទៅវិញ។ ចុះនរណាទៅដែលធ្វើអោយ លោក ឆាយ វីរៈយុទ្ធ នឹកដល់ម្លឹង ពិតជាមិនអស់ចិត្តសោះ ម្នាក់នោះប្រហែលជាបុគ្គលដែលសំខាន់ខ្លាំងហើយមើលទៅ។ ស្រាប់តែថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ ក៏ប្រើពាក្យផ្តាំផ្ញើតាមការសរសេរជាសារ៖ «តើអូនសុខសប្បាយទេសង្សារចាស់ ហើយញាំបាយហើយឬនៅ!» ស្រាប់តែមហាជនបានសាកសួរលោកថា “អាយដល នឹកនរណាហ្នឹង?”...