ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV Plus បានជម្រាបជូនប្រិយមិត្តពីមុខរបរក្រៅអាជីព សិល្បៈរបស់ពិធីការីនីពូកែកំប្លែងរបស់ CBS កញ្ញាមានអាជីវកម្មបើកហាងស៊ុបហិលផ្ទាល់ខ្លួនមួយកន្លែង ព្រមទាំងបានបន្ថែមរបរលក់លៀសហាលមួយទៀតដែរ។ លើសពីនេះកញ្ញា ជីជី ត្រូវបានគេកោតសរសើរដោយខ្លួនមានរបរសុចរិកទោះបីជារបរតូចតាចក្តី ហើយក៏មានមតិខ្លះបានរិះគន់គាត់ថាជាតារាលក់លៀស។ មិនខ្វល់នឹងការរិះគន់របស់អ្នកដទៃ កញ្ញា ជីជី បានយកពេលវេលាទៅស្វែងរកអ្វីដែលថ្មីសម្រាប់ហាងរបស់គាត់។ ជាក់ស្តែងឥឡូវនេះ កញ្ញា ជីជី ក៏មានលក់ស្រូបបន្ថែមទៀតនៅហាងរបស់គាត់ដើម្បីឱ្យហាងរបស់គាត់កាន់តែសម្បូរបែប។ ជីជី បានឲ្យដឹងថា បាយស្រូបនៅហាងរបស់គាត់មានពីរប្រភេទគឺ បាយសាច់ជ្រូក...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV Plus បានជម្រាបជូនប្រិយមិត្តពីរបរថ្មីរបស់កញ្ញា ដែលពិធីការីនីរូបនេះ បានចាប់របរលក់លៀសហាលបន្ថែមទៀត។ មូលហេតុដែលនាំ ជីជី សម្រេចចិត្តលក់លៀសហាលនោះ ដោយសារតែ គាត់ចូលចិត្តញុំាលៀសហាលដែលធ្វើដោយខ្លួនឯងផ្ទាល់ និងគាត់តែងតែត្រូវបានគេសរសើរថា ធ្វើលៀសហាលបានឆ្ងាញ់។ ប៉ុន្តែក្រៅពីមានការសរសើរ ដែលគាត់ប្រកបរបរសុចរិតទោះបីជារបរតូចតាចក្តី កញ្ញា ជីជី ក៏ត្រូវបានមតិមួយចំនួនមើលងាយ និងរិះគន់គាត់ ដែលជាតារាម្នាក់ បែរជាធ្លាក់ខ្លួនទៅលក់លៀសហាលវិញ។...
ភ្នំពេញ៖ កញ្ញា ជីជី គឺជាពិធីការីនីម្នាក់ ពូកែធ្វើឲ្យប្រិយមិត្តផ្ទុះសំណើច សើចមិនចេះជិនណាយប្រចាំ CBS ហើយប្រិយមិត្ត ប្រាកដជាបានស្គាល់គាត់ តាមរយៈកម្មវិធីជាច្រើន ។ ក្រៅពីអាជីពជាពិធីការីនី ជីជី ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ដោយ ជីជី មានហាងស៊ុបហិលផ្ទាល់ខ្លួនមួយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលខ្លាំងនោះគឺ ជីជី បានចាប់យកមុខរបរលក់លៀសហាលបន្ថែមទៀត។ តាមរយៈកិច្ចសម្ភាសន៍ជាមួយ MyTV Plus ជីជី បានឲ្យដឹងថា...