កម្សាន្ត៣ ខែមុន
CTN កំពុងតែផលិតខ្សែភាពយន្តភាគបុរាណខ្មែរខ្នាតធំដល់ទៅ ៥ រឿង
តាំងពីការកកើតដំបូង រហូតមកដល់សព្វថ្ងៃនេះ ស្ថានីយទូរទស្សន៍ CTN បានចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរជាច្រើនរាប់រយរឿងប្រកបដោយគុណភាពជាចម្បង ដែលនេះជាឆន្ទៈមួយដ៏ធំ ក្នុងការចូលរួមចំណែកគាំទ្រ លើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ដើម្បីទទួលបានភាពល្បីល្បាញ និងការគាំទ្រពីទស្សនិកជន។ នៅពេលនេះ CTN ក៏នៅតែបន្តនូវឆន្ទៈមួយនេះ ដោយកំពុងតែផលិតនូវរឿងភាគខ្មែរថ្មីៗជាច្រើនមិនថាសម័យ ឬបុរាណ ប៉ុន្តែគ្រាន់តែភាពយន្តភាគបែបបុរាណមានដល់ទៅ ៥រឿងដូចជា៖ – រឿងភាគបុរាណខ្មែរ “អធិដ្ឋានស្នេហ៍” – រឿងភាគបុរាណខ្មែរសម័យលង្វែក “នគរមាស” – រឿងភាគខ្មែរសម័យអាណានិគមបារាំង “និស្ស័យស្នេហ៍បេះដូង៤”...