កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop តាំងពីដើមរៀងមក ប្រាកដជាបានស្គាល់ក្រុមចម្រៀងនារីកូរ៉េ 2NE1, Secret, Wonder Girls និង 4MINUTE ដែលសុទ្ធសឹងតែជាក្រុមល្បីៗកាលពីមុន ហើយបច្ចុប្បន្ន ត្រូវបានរំសាយក្រុមបាត់ទៅហើយ។ ប្រិយមិត្តជាច្រើន តែងតែសំណូមពរឱ្យក្រុមចាស់ៗទាំងនេះសម្តែងបទល្បីរបស់ខ្លួនម្តងទៀត ដោយក្រុមទាំងនេះ មានបទពីរោះ និងក្បាច់រាំពិសេសៗជាច្រើន។ កាលពីពេលថ្មីៗនេះ កម្មវិធី Video Star ដែលជាកម្មវិធីកម្សាន្តរបស់កូរ៉េខាងត្បូង បានបង្ហាញពីការចូលរួមរបស់ សមាជិករបស់ក្រុម...
ភ្នំពេញ៖ បន្ទាប់ពីសមាជិកក្រុមចម្រៀងនារីដ៏ល្បីនៅកូរ៉េខាងត្បូង Twice កញ្ញា Tzuyu បានបញ្ចប់ដំណើរកម្សាន្ត និងការធ្វើការងារសប្បុរសធម៍របស់ខ្លួន ជាលក្ខណៈឯកជនរួចមក កញ្ញា បានបង្ហោះរូបស្អាតៗជាច្រើន ដែលគាត់បានថតនៅក្នុងខេត្តសៀមរាប។ កញ្ញា Tzuyu ក៏បានសរសើរពីសម្រស់របស់ប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត ដែលគាត់បានទៅទស្សនា ហើយគាត់ពិតជាចូលចិត្តប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញា Tzuyu ក៏បានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយគាត់បានអំពាវនាវ និងណែនាំទៅកាន់ក្រុមអ្នកគាំទ្ររបស់គាត់ ឱ្យមកទស្សនា និងធ្វើដំណើរកម្សាន្ត...
កូរ៉េខាងត្បូង៖ កញ្ញា Taeyeon គឺជាមេក្រុមរបស់ក្រុមចម្រៀងនារីដ៏ល្បីប្រចាំកូរ៉េខាងត្បូង គឺក្រុម Girls’ Generation។ កញ្ញា Taeyeon តែងតែត្រូវបានគេស្គាល់ថា ជាតារាដែលមានភាពរួសរាយ និងតែងតែបង្ហាញស្នាមញញឹមរបស់ខ្លួនទៅកាន់ក្រុមអ្នកគាំទ្រជានិច្ច។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា Taeyeon បានឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្ររបស់ខ្លួន ដែលបានសួរគាត់នៅក្នុងបណ្តាញសង្គម Instagram អំពីការផ្លាស់ប្តូរអត្តចរិតរបស់គាត់ ដែលបានធ្វើឱ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះសភាពរបស់គាត់។ គាត់បានប្រាប់ទៅកាន់ប្រិយមិត្តរបស់គាត់ថា សព្វថ្ងៃ គាត់កំពុងតែមានជំងឺបាក់ទឹកចិត្តខ្លាំង ហើយគាត់...
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កញ្ញា ផាន់ ផាតណា បានធ្វើពិធីខួបកំណើតនៅក្លិបមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមិត្តភ័ក្ដិជិតស្និត និងតារាសម្តែង តារាចម្រៀង ជាច្រើនដួង។ តារាសម្តែងដែលទើបតែទទួលបានការគាំទ្រជាច្រើនពីមិត្តយុវវ័យក្នុងឆ្នាំ២០១៩នេះ និងត្រូវបានស្គាល់ថា ជាតារាសម្តែងម្នាក់អាចដើរតួទាំងកាច ទាំងស្លូត ព្រមទាំងចេះសម្តែងកំប្លែងរូបនេះ បានទទួលកាដូ និងនំខួបកំណើតជាច្រើនពីមិត្តភក្កិ។ កញ្ញា ផាន់ ផាតណា ពិតជារីករាយខ្លាំងណាស់ ហើយក៏បានអរគុណដល់មិត្តភ័ក្ដិទាំងអស់...
កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខអស់មួយរយៈធំមក CL ដែលជាតារាចម្រៀងនារីកូរ៉េខាងត្បូងដ៏ល្បី និងជាអតីតមេក្រុមរបស់ក្រុមចម្រៀងនារី 2NE1 បានត្រឡប់មកសាជាថ្មីជាមួយនិង ការលេចមុខ និងច្រៀងក្នុងបទថ្មីរបស់ PKCZ ដែលមានចំណងជើងថា “Cut It Up” ។ នៅក្នុងបទថ្មីនេះ CL បានច្រៀង និងរ៉េប ដែលស្តាប់ទៅពិតជាកន្រ្តាក់អារម្មណ៍មែនទែន។ ចំណែកស្ទាយល៍តុបតែងខ្លួនរបស់ CL ក៏ឡូយមិនធម្មតាដែរ។ ចង់ដឹងថាបទថ្មីដែលមានការចូលរួមច្រៀងពី CL ពីរោះយ៉ាងណា...
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Lisa ដែលជាសមាជិកជនជាតិថៃរបស់ក្រុមចម្រៀងនារី Blackpink បានបំបែកឯតទគ្គកម្មសម្រាប់តារាចម្រៀងស្រីនៅក្នុង K-pop ដែលមានចំនួនអ្នកអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម Instagram ។ Lisa ទទួលបានចំនួនអ្នកតាមដានគណនីរបស់ខ្លួនរហូតដល់ទៅ ២០ លាននាក់ ខណៈដែលគាត់មិនតាមដានគណនីណាទាំងអស់។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានចំនួនអ្នកតាមដានរហូតដល់ទៅ ២០ លាននាក់ Lisa ក៏បានក្លាយជាតារាថៃដែលមានចំនួនអ្នកអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម Instagram ផងដែរ៕ អត្ថបទ៖ ណារ៉ូត
កូរ៉េខាងត្បូង៖ កញ្ញា Goo Hara ដែលជាអតីតសមាជិកក្រុមចម្រៀងនារីដ៏ល្បី Kara បានធ្វើអត្តឃាតតែមិនបានសម្រេចកាលពីថ្ញៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩។ មូលហេតុដែលធ្វើឱ្យ Hara សម្រេចចិត្តធ្វើអត្តឃាត ត្រូវបានគេសង្ស័យថា ប្រហែលជាគាត់កំពុងតែមានវិបត្តិផ្លូវចិត្ត ឬ ជំងឺបាក់ទឹកចិត្ត។ Hara ត្រូវបានរកឃើញដោយអ្នកគ្រប់គ្រងរបស់គាត់នៅអាគារស្នាក់នៅរបស់គាត់។ បន្ទាប់ពីបានបញ្ជូនទៅមន្ទីរពេទ្យរួចមក Hara បានដឹងខ្លួនវិញ ហើយបានធ្វើការសុំទោសជាសាធារណៈ ដែលខ្លួនបានធ្វើឱ្យមនុស្សជាច្រើនបារម្ភ...
កូរ៉េខាងត្បូង៖ តារាសម្តែងដ៏ល្បីឈ្មោះ ដែលប្រិយមិត្តកម្ពុជាភាគច្រើនបានស្គាល់ លោក Joo Ji Hoon បានប្រកាសពីដំណើរនៃការជួបជាមួយគាំទ្ររបស់គាត់របស់គាត់ជាលើកដំបូងនៅអាស៊ី។ ដំណើរជួបជាមួយអ្នកគាំទ្ររបស់លោកមានឈ្មោះថា “All About Joo Ji Hoon” ដែលនឹងចាប់ផ្តើមពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបន្តដំណើរទៅកាន់ទីក្រុងចំនួន ៣ ទៀតនៅក្នុងអាស៊ី ដែលមានដូចជា ទីក្រុងបាងកក ហុងកុង និងតៃប៉ិ។ ចំពោះតម្លៃសំបុត្រ និងរបៀបនៃការចុះឈ្មោះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ៕...
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង JTBC បានប្រកាសជាសាធារណៈថា ខ្លួននឹងមានកម្មវិធីទូរទស្សន៍ជជែកកម្សាន្តថ្មីមួយ ដោយឱ្យតារាល្បីអានមតិរិះគន់ និងតិះដៀល ខ្លាំងៗ ហើយធ្វើការឆ្លើយតបទៅកាន់មតិទាំងនោះ។ កម្មវិធីថ្មីនេះត្រូវបានគេដាក់ចំណងជើងថា “Night of Hate Comments” ដែលមានកញ្ញា Sulli ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងនារី f(x) ជាពិធីការិនី។ “Night of Hate Comments” នឹងមានការចូលរួមពីតារាល្បីៗជាច្រើនរបស់កូរ៉េខាងត្បូង ដែលនឹងធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីជារៀងរាល់សប្តាហ៍ ដែលនឹងចូលខ្លួនតតាំងជាមួយមតិរិះគន់របស់មហាជន៕...
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាបង្ហាញម៉ូតម្នាក់ត្រូវបានល្បីឈ្មោះដោយសារតែនាងមានមុខមាត់ស្រដៀងទៅនឹងសមាជិករបស់ BLACKPINK កញ្ញា Jennie ។ តារាបង្ហាញម៉ូតម្នាក់នោះមានឈ្មោះថា Kang Lee Seul ដែលគាត់មានទម្ងន់ ៤៧ គីឡូក្រាម និងកម្ពស់ ១៦១ សង់ទីម៉ែត្រ។ ទស្សនិកជនជាច្រើន បានភ្ញាក់ផ្អើលនឹងសម្រស់របស់នាង ដោយសារតែនាងមានមុខមាត់ស្រដៀងទៅនឹង Jennie ពេក ហើយមានប្រិយមិត្តខ្លះបានលើកឡើងថា នាងប្រហែលជាបងប្អូនរបស់ Jennie ផងដែរ។...