កម្សាន្ត២ ឆ្នាំមុន
“សិក្ខាកាមម្ញ៉ិកម្ញក់” សប្ដាហ៍នេះនឹងធ្វើឱ្យទស្សនិកជនសើចមិនឈប់
ភ្នំពេញ៖ រឿងបានកើតឡើងនៅក្នុងក្រុមហ៊ុនមួយដែលមានតែបុគ្គលិកសុទ្ធតែមនុស្សប្រុស មិនមានមនុស្សស្រីធ្វើការនោះឡើយ ដោយសារតែបុគ្គលិកស្រីមិនមានកម្លាំង ទើបមិនយកមកធ្វើការ។ ស្រាប់តែសាកឱ្យមានបុគ្គលិកស្រីម្នាក់ធ្វើឱ្យលោក សានិត ហួសចិត្តនឹកស្មានមិនដល់ថាគាត់ពិតជាមានកម្លាំងខ្លាំងម្លឹងសោះ។ សប្ដាហ៍នេះទស្សនិកជនប្រាកដជាសើច ជាមួយរឿងកំប្លែងថ្មីរបស់ស្ថានីយទូរទស្សន៍ CTN ដែលស្នាដៃថ្មីរបស់ផលិតករ ដែលខំដឹងនាំផលិត ដើម្បីបំពេអារម្មណ៍របស់ទស្សនិកជន លើកនេះធានាថាសើចមិនចេះរីងស្ងួតជាមួយរឿង ”សិក្ខាកាមម្ងុិកម្ង៉ក់” តួអង្គនីមួយៗសុទ្ធសឹងតែមានបទពិសោធន៍សម្តែង ទាំងកាយវិការ និង ទឹកមុខ ធ្វើឱ្យសាច់រឿងពោរពេញទៅដោយភាពកំប្លុកកំប្លែង សើចមិនចេះចប់។ រឿង”សិក្ខាកាមម្ញ៉ីកម្ញក់” ក្នុងកម្មវិធី ”តោះសើច”...