ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV PLUS ធ្លាប់បានជម្រាបទៅកាន់ទស្សនិកជនអំពីព័ត៌មានរបស់នាយ តាក់ស៊ី ដែលគាត់គ្រោងនឹងលាឈប់ពីវិស័យសិល្បៈ ហើយនឹងសម្រេចចិត្តទៅបួសជាព្រះសង្ឃវិញ។ យោងតាមគណនីហ្វេសប៊ុករបស់ភរិយានាយ តាក់ស៊ី នាង ភីម បានឱ្យដឹងថា នាយ តាក់ស៊ីបានបួសជាព្រះសង្ឃជាផ្លូវការនៅថ្ងៃនេះ។ នាង ភីម ក៏បានបានបញ្ជាក់ផងដែរថា នាយ តាក់ស៊ី បានទៅបួសនៅក្នុងវត្តដងទង់ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីបំបួសរបស់នាយ តាក់ស៊ី មានការចូលរួមពីសំណាក់សាច់ញាតិ ព្រមទាំងមិត្តរួមអាជីពរបស់គាត់...
ភ្នំពេញ៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV ដែលបោះសម្លេងសាងកេរ្តិ៍ឈ្មោះល្បីលើវិថីកំប្លែង នាយ តាក់ស៊ី ដែលបានសម្រេចចិត្តបោះបង់ប្រពន្ធកូនហើយ លាឈប់ពីវិថីសិល្បៈ ថារូបគាត់នឹងទៅបួសនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ត្រូវបានលេចលឺនៅពាក្យជាច្រើនថាគាត់មិនអាចទៅបួសបាននោះទេ។ ដោយសារការលេចលឺបែបនេះទើបធ្វើឱ្យមហាជនអ្នកគាំទ្ររូបគាត់មានភាពងឿងឆ្ងល់ថាមូលហេតុអ្វីបានជា នាយ តាក់ស៊ី សាងផ្នួសមិនបាន។ ក្រុមការងារ MYTV PLUS បានធ្វើការទំនាក់ទំនងជាមួយមន្ត្រី មន្ទីធម្មការ និង...
ភ្នំពេញ៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បានបង្ហើបសម្តីចុងក្រោយមុនពេលលោកទៅបួសនៅភ្នំគូលែន ក្នុងខេត្តសៀមរាប ដោយមានការងឿងឆ្ងល់ពីសំណាក់ទស្សនិកជនជាច្រើននាក់។ ការសម្រេចទៅបួសរបស់តារាកំប្លែង នាយ តាក់ស៊ី នៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះបានធ្វើឱ្យទស្សនិកជនឆ្ងល់ត្រង់ថា “ហេតុអ្វីគាត់នៅតែសម្តែងកំប្លែង” ស្រាប់តែ នាយ តាក់ស៊ី គាត់ក៏បានចេញពាក្យពិតរបស់គាត់ដែលបានបង្ហោះលើសង្គមហ្វេសប៊ុករបស់គាត់ផ្ទាល់ដោយនិយាយថា់៖ “ខ្ញុំបាទសូមទោសបងប្អូនទាំងអស់គ្នា ឱ្យបានជ្រាបថា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩នេះ...
ភ្នំពេញ៖ រឿងមិនគួរឱ្យជឿថា នាយ តាក់ស៊ី ដែលជាអ្នកកំប្លែងប្រចាំ CBS ម្តងនេះបានសម្រេចចិត្តបោះបង់ភរិយានិងកូន ដោយឧបនិស្ស័យរបស់លោក ដោយតម្រូវឱ្យ នាយ តាក់ស៊ី សម្រេចចិត្តបួស។ នាយ តាក់ស៊ី បានរៀបរាប់ប្រាប់ ក្រុមការងារ MYTV PLUS ថា “នេះជាឧបនិស្ស័យរបស់លោក ហើយក៏បានសុំភរិយារួចហើយដែរ ទោះជាភរិយាមិនព្រមពីដំបូងក្តី”។ សម្រាប់អ្នកនាង ភីម ត្រូវជាភរិយា...