សង្គម២ ឆ្នាំមុន
នាយ ហុងដា ប្រកាសលក់ផ្ទះបន្ទាន់ដើម្បីព្យាបាលជំងឺឪពុក
ភ្នំពេញ៖ កាលពីពេលថ្មីៗតារាកំប្លែងដែលទស្សនិកជនធ្លាប់បានឃើញមុខតាមរយៈស្ថានីយ៍ទូរទស្សន៍ CTN នាយ ហុងដា បានប្រកាសលក់ផ្ទះបន្ទាន់ដើម្បីព្យាបាលជំងឺឪពុករបស់ខ្លួន។ ដោយសារតែមានបញ្ហាជីវភាពផងនោះ នាយ ហុងដា បានសម្រេចចិត្តលក់ផ្ទះរបស់ខ្លួន ពីព្រោះតែខ្លួនទាល់ខ្លាំងរកប្រាក់មិនទាន់។ ទស្សនិកជនជាច្រើនបានសម្តែងពីការកោតសរសើរទៅលើនាយ ហុងដា ដែលខ្លួនមិនខ្វល់ពីអ្វីទាំងអស់ឱ្យតែខ្លួនមានប្រាក់មកព្យាបាលជំងឺអ្នកមានគុណ៕ អត្ថបទ៖ ណារ៉ូត