សង្គម២ ឆ្នាំមុន
ច្បាប់អន្តោប្រវេសន៍ថ្មីរបស់ជប៉ុន បើកផ្លូវឱ្យពលករបរទេសនាំសាច់ញាតិមករស់នៅជាមួយបានបង្កភាពចម្រូងចម្រាស
កាលពីខែមីនាកន្លងទៅ កម្ពុជា និងជប៉ុន បានពិភាក្សារៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី លើការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ដោយធ្វើយ៉ាងណាគ្រប់គ្រង និងការពារផលប្រយោជន៍ពលករកម្ពុជាស្របតាមច្បាប់នៃប្រទេសទាំងពីរ។ ប្រទេសជប៉ុន បានបើកភ្លើងខៀវដល់កម្ពុជា ក្នុងការបញ្ជូនពលករជំនាញ ទៅធ្វើការងារផ្លូវការនៅប្រទេសខ្លួន ចាប់ពីខែមេសា ឆ្នាំ២០១៩ តទៅ។ ការបញ្ជូនពលករជំនាញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននេះ ពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍ថ្មីដែលគ្រោងនឹងអនុវត្តក្នុងខែមេសាឆ្នាំនេះផងដែរ។ ក្រោយពីមានវិបត្តិកង្វះកម្លាំងពលកម្មក្នុងវិស័យនានាមក រដ្ឋាភិបាលប្រទេសជប៉ុនបានសម្រេចអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី ដោយផ្ដល់លក្ខខណ្ឌកាន់តែពិសេស សម្រាប់ពលករជំនាញ ឱ្យមានឱកាសបម្រើការងារនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត ច្បាប់ថ្មីនេះ មានលក្ខខណ្ឌធូរស្រាលជាងច្បាប់ចាស់។ តើច្បាប់ថ្មីនេះ...