បរទេស៖ ធ្លាប់តែឃើញមនុស្សស្រីបង្ហាញពីសម្រស់របស់ខ្លួនពេលកំពុងតែពពោះនៅលើបណ្តាញប្រព័ន្ធសង្គម ប៉ុន្តែថ្មីៗនេះរូបភាពរបស់បុរសម្នាក់ពពោះបានកំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនព្រោះមើលទៅពិតជាកំប្លែងដែលអនាគតឪពុកម្តាយមួយគូនេះមានគំនិតថតរូបបំភាន់ភ្នែកដោយភរិយារបស់លោកបានឈរទ្រេតក្បាលពួននៅពីក្រោយដើមឈើ ឬ ជញ្ជាំង ហើយស្វាមីរបស់គាត់បានដាក់ក្បាលរបស់គាត់ជំនួសនៅលើស្មារបស់ភរិយាគាត់ដែលមើលទៅហាក់បីដូចជាស្វាមីជាអ្នកពពោះដូច្នោះ រូបភាពប៉ុន្មានសន្លឹកនេះបានធ្វើឱ្យមហាជនជាច្រើនអស់សំណើច និងបានសរសើរពីគំនិតច្នៃប្រឌិតនៃការថតនេះជាខ្លាំង៕ កែសម្រួល៖ គង់ ចាន់ស្រីនុច
បរទេស៖ ការសិក្សាភាសាបរទេសមិនមែនជារឿងដែលងាយស្រួលនោះឡើយ ការសិក្សាដែលបានប្រកាសជាសាធារណៈនៅក្នុង Journal of Psychopharmacology ដែលមានការចូលរួមរបស់វាគ្មិនចំនួន៥០នាក់នៅសាកលវិទ្យាល័យ Maastricht បានសិក្សាទៅលើអ្នកដែលទទួលទានស្រាជារៀងរាល់ថ្ងៃមានសមត្ថភាពអាចនិយាយ និង ស្តាប់ភាសាបានយ៉ាងល្អ។ ការសិក្សាបានធ្វើតេស្តទៅលើការសន្ទនាភាសាហូឡង់រយៈពេល២នាទីជាមួយមនុស្សចំនួន៥០នាក់ ហើយបែងចែកជា២ក្រុម ដែល១ក្រុមផ្តល់ទឹកធម្មតាឱ្យទទួលទាន ហើយ១ក្រុមទៀតផ្តល់ស្រាបៀ ហើយកម្រិតនៃស្រាបៀដែលផ្តល់ឱ្យគឺអាស្រ័យទៅលើទម្ងន់របស់បេក្ខជនដែលត្រូវពិសោធនោះដែរ។ ការសន្ទនារបស់បេក្ខជនម្នាក់ៗត្រូវបានថតសម្លេងទុកនឹងត្រូវដាក់ពិន្ទុដោយជនជាតិហូឡង់ចំនួន២នាក់ដែលមិនបានបង្ហាញប្រាប់ឡើយថាតើបេក្ខជនរូបណាខ្លះបានទទួលទានស្រា និងបេក្ខជនណាដែលទទួលទានទឹកធម្មតា។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែលលទ្ធផលនៃការធ្វើតេស្តបានរកឃើញពីអ្នកចូលរួមដែលបានទទួលទានស្រាអាចនិយាយបានរលូន និងបញ្ចេញសម្លេងភាសាបានល្អ ប៉ុន្តែការទទួលទានជាតិស្រវឺងដើម្បីឱ្យទទួលបានលទ្ធផលគឺមានកម្រិត ហើយប្រសិនបើអ្នកទទួលទានវាលើសកម្រិតផ្ទុយទៅវិញវាអាចធ្វើឱ្យអ្នកនិយាយមិនច្បាស់វិញ៕ កែសម្រួល៖ គង់...
បរទេស៖ ប្រសិនបើអ្នកឃើញដើមឈើងាប់ដែលមានអាយុកាល១១០ឆ្នាំ តើអ្នកនឹងធ្វើយ៉ាងដូចម្តេច? មនុស្សភាគច្រើនប្រាកដជាកាប់វាចោលមិនខាន ប៉ុន្តែស្រ្តីម្នាក់មានគំនិតល្អ ដែលបានច្នៃដើមឈើនៅមុខផ្ទះនោះឱ្យក្លាយជាបណ្ណាល័យតូចមួយសម្រាប់ការអានមិនគិតថ្លៃ។ ដើម្បីបញ្ជាក់ពីភាពងាយស្រួលក្នុងការរកសៀវភៅ អង្គការដែលហៅថា”Little Free Library” បានបង្កើតបណ្ណាល័យតូចនេះឡើងក្នុងក្តីសង្ឃឹមសម្រាប់អ្នកដែលស្រលាញ់ការអាន ការបង្កើតទំនាក់ទំនង និងភាពច្នៃប្រឌិតដោយលើកកំពស់មនុស្សនៅក្នុងសហគមទាំងអស់ឱ្យធ្វើការផ្លាស់ប្តូរសៀវភៅនៅជុំវិញពិភពលោក។ អង្គការមួយនេះបានបង្កើតបណ្ណាល័យចំនួន៧៥០០០នៅក្នុង៨៨ប្រទេស ប៉ុន្តែ ”Free Little Library” គឺជាបណ្ណាល័យដែលអស្ចារ្យជាងគេដែល Sharalee បានបង្កើតវាឡើងជាមួយនឹងគ្រួសារ។ Sharalee បានចោះដើមឈើ និងបានបន្ថែមដំបូលដែលបូករួមជាមួយនឹងការតុបតែងខាងក្នុងយ៉ាងប្រណីត និងកក់ក្តៅ ដូចនេះមិត្តភក្តិក៏ដូចជាអ្នកជិតខាងគឺមានភាពស្វាគមន៍នឹងប្រើប្រាស់បណ្ណាល័យតូចដែលមានចំនុចប្លែករបស់នាងបានជាមួយនឹងអារម្មណ៍ស្រស់ស្រាយផងដែរ៕...
បរទេស៖ ស្រ្តីម្នាក់បានប្រថុយជីវិត ដោយអង្គុយថត Selfie នៅកណ្តាលផ្លូវនៅវេលាម៉ោង៤:៤៧នាទីទៀបភ្លឺ ថ្ងៃទី១៤មេសា។ វីដេអូដែលបានថតជាប់នឹងកាមេរ៉ាសុវត្ថិភាពនៅក្នុងឡានរបស់បុរសម្នាក់ដែលមានឈ្មោះVincent Neo បានបង្ហាញពីស្រ្តីដែលស្លៀករ៉ូបពណ៌ស ដែលបានអង្គុយSelfie នៅចំកណ្តាលផ្លូវ អាខោនហ្វេសបុកមួយដែលមានឈ្មោះថា Vincent បានសរសេរថា ”ស្រ្តីដែលគ្មានទំនួលខុសត្រូវ អាចនឹងធ្វើឱ្យអ្នកបើកបរជួបគ្រោះថ្នាក់បានដោយសារការអង្គុយថតរូបនៅកណ្តាលផ្លូវរបស់នាង”៕ អត្ថបទ៖ គង់ ចាន់ស្រីនុច