ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ចំនួនបីថ្ងៃ តារាចម្រៀង តារាសម្តែង ជាច្រើនដួងបានជួបជុំគ្រួសារ បង្កើតនៅភាពរីករាយ ព្រមទាំងមានការចែកនៅអាំងប៉ាវគ្នាទៅវិញទៅមក ទោះជាគាត់មិនមែនចិនសុទ្ធក្តី តែនេះជាទម្លាប់ក្នុការសែនបែបប្រពៃណីចិនសម្រាប់ពួកគាត់ទៅហើយ។ សម្រាប់ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនេះ ទស្សនិកជនបានឃើញតារាជាច្រើនបានបង្ហោះ រូបថតចុងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងនោះមានទាំងតារាចម្រៀង ទាំងតារាសម្តែងដូចជា៖ កញ្ញា ឈិត សុវណ្ណបញ្ញា លោក សុគន្ធ ថេរ៉ាយុ លោក អេឡិច ចាន់ត្រា កញ្ញា គង់ វង្សយ៉ាទីកញ្ញា...
តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបង្ហោះវីដេអូរយៈពេល ១នាទី ៣០វីនាទីដើម្បី ជូនពរជ័យសិរីសួស្ដីឆ្នាំថ្មីប្រពៃណីចិនដល់ប្រជាជន ក៏ដូចជាប្រជាជនចិននៅប្រទេសកម្ពុជា។ ក្នុងវីដេអូខ្លីដែលបង្ហាញពីប្រពៃណីនៃការចូលឆ្នាំចិន បានសង្កត់ធ្ងន់លើសម្លៀកបំពាក់ថ្មី រសជាតិម្ហូបប្រពៃណីរបស់កន្លែងនីមួយៗ និងទំនៀមទម្លាប់ក្នុងការឆ្លងឆ្នាំខុសគ្នាដែលសុទ្ធសឹង ដែលសុទ្ធសឹងតែនាំមកនូវពរជ័យសិរីសួស្តីគ្រប់ៗគ្នា។ វីដេអូនេះបានបិទបញ្ចប់ដោយពាក្យស្លោក ដែលមានអត្ថន័យថា៖ «ផឹកទឹករួមប្រភពតែមួយ ទទួលស្វាគមន៍បុណ្យចូលឆ្នាំចិនជាមួយគ្នា»៕ វីដេអូ៖
ប្រទេសចិន ៖ ពិតជាមិននឹកស្មានដល់មែន ធុធ សាឡិ ដែលជាកុមារកម្ពុជា ចេះនិយាយដល់១៥ ភាសា បានទទួលការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋចិន ដែលបានចូលរួមពិធីមួយ រៀបចំឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ សាឡិ បានទៅដល់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក្រោមការរៀបចំពីក្រុមហ៊ុនបុរីមួយ ដើម្បី បង្ហាញជូនដល់ពលរដ្ឋចិនដែលជាអ្នកគាំទ្រសាឡិ ក្រោយពីពួកគេ បានទស្សនាវីដេអូ ដែលបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់សាឡិ ក្នុងការនិយាយភាសារហូតដល់ទៅ ១៥ ។...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ពិធីចូលឆ្នាំថ្មីប្រពៃណីចិន នឹងចាប់ផ្តើម ដែលជាការចូលមកឆ្នាំថ្មី ឆ្នាំកុរ (ជ្រូក) សម្រាប់ពលរដ្ឋចិននៅទូទាំងពិភពលោក ។ ថ្ងៃនេះ MYTV Plus សូមនាំយកនូវជំនឿដែលប្រជាជនចិនភាគច្រើនជឿថា គួរ ឬ មិនគួរធ្វើ ដើម្បីនាំឱ្យមានសំណាង ៖ ចំណុចដែលគួរធ្វើ ជូនអាំងប៉ាវ ឬ ទឹកលុយដូចទៅលេខនាំសំណាងរបស់ចិន ដែលមានដូចជាលេខ២...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គេសង្កេតឃើញថាទស្សនិកជនដែលមានខ្សែស្រឡាយចិនបានរៀបចំសែនព្រេនសម្រាប់ទទួលទេវតាឆ្មាំថ្មី ឆ្នាំកុរ (ឆ្នាំទី១២) ដើម្បីឱ្យរកស៊ីមានបាន។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀង និង ពិធីការនី CTN MYTV ក៏បានរៀបចំអបអរសាទរឆ្នាំថ្មី ដូចដែលបានឃើញការបង្ហោះរូបជាដើម មើលទៅសម្លៀកបំពាក់ឈុតបែបប្រពៃណីចិន ពិតជាស្រស់ស្អាត ហើយគាត់បានសរសេរសារអបអរថា «អបអរឆ្នាំថ្មី សូមឱ្យ រកស៊ីមានបាន ហេងៗចូល» ។ ឃើញថាតារាកម្ពុជាម្នាក់ៗក៏មានខ្សែស្រឡាយកាត់ចិនដែរ ក្នុងនោះមាន៖ កញ្ញា ជីជី កញ្ញា...
ភ្នំពេញ ៖ នៅថ្ងៃទី ៤ ខែកុម្ភៈនេះ ពិធីសែនព្រេន សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានកំពុងប្រារព្ធធ្វើឡើងដោយ ពលរដ្ឋចិន រួមនឹងពលរដ្ឋដែលជាប់សែស្រឡាយចិន នៅទូទាំងពិភពលោក ក្នុងនោះរួមមានទាំង នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គឺជាពិធីបុណ្យមួយ ដែលប្រារព្ធឡើង នៅដើមឆ្នាំថ្មី នៃប្រតិទិនប្រពៃណីចិន។ ពិធីបុណ្យនេះ មានឈ្មោះមួយទៀតហៅថា ពិធីបុណ្យនិទាឃរដូវ នៅក្នុងសម័យទំនើបរបស់ចិន ហើយវាក៏ជាពិធីបុណ្យមួយ ក្នុងចំណោម...
ភ្នំពេញ ៖ ពេលវេលាកាន់តែខិតជិតមកដល់ហើយសម្រាប់ប្រជាពលរដ្ឋ ដែលជាប់ខ្សែស្រឡាយចិន ពោល គឺនៅសល់តែ នៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដែលពិធីបុណ្យប្រពៃណីចិន នឹងចាប់ផ្តើម ។ បើក្រឡេកមើល មកតារាសម្តែង តារាចម្រៀង និងតារាកំប្លែងកម្ពុជាវិញ មិនសូវទាន់ឃើញមានការបង្ហោះរូបភាពទាក់ទងថ្ងៃបុណ្យចូលឆ្នាំចិននេះឡើយ ។ ប៉ុន្តែថ្មីៗនេះ ឃើញមានតារាសម្តែង និង ម៉ូឌែលខ្មែរម្នាក់គត់ បានបង្ហោះរូបភាពក្នុងការរៀបចំតុបតែងសំរាប់ថ្ងៃបុណ្យចូលឆ្នាំចិន គឺ លោក អេឡិច ចាន់ត្រា ។...