កម្សាន្ត២ ឆ្នាំមុន
សាន្ត ប៊ុនធឿនអំពាវនាវកុំឱ្យ រ៉េបជេរគ្នា ហើយហៅពូឃ្លាំងថាជាអ្នករ៉េបចិត្តធម៌
ថ្មីៗនេះលោកសាន្ត ប៊ុនធឿនដែលមហាជនស្គាល់ថាជាអ្នកសារព័ត៌មានដែលចូលចិត្ត Live Video នោះ បានទម្លាយរឿងរ៉ាវ ប្រវត្តិពិតរបស់ពូឃ្លាំងដែលត្រូវជាមិត្តភក្តិរបស់ខ្លួនកាលពី១១ឆ្នាំមុន។ ហើយលោកបានបញ្ចេញមតិបន្ទាប់ពីទទួលស្គាល់ថាខ្លួនគាត់ពេលខ្លះប្រើប្រាស់គ្រឿងស្រវឹងនៅពេល Live វីដេអូ។ លោកទទួលស្គាល់ថាតារារ៉េបនៅប្រទេសកម្ពុជាសុទ្ធតែមានសមត្ថភាព រួមទាំង G-Davith អាចារ្យធំ និងតារារ៉េបដ៏ទៃទៀត តែបែរជាប្រើប្រាស់ភាសា ឬចម្រៀងសម្រាប់ជេរ គ្នាទៅវិញ។ លោកបានទាញយកចំនុចល្អរបស់ពួកគាត់ដែលសុទ្ធតែទាក់ទងនឹងការធ្វើសប្បុរសធម៌តាមរយៈការចែកកង់ដល់សិស្សក្រីក្រ និង បើកកាហ្វេវប្បធម៌ជាដើម។ លោកបានស្នើសុំឱ្យលោក G-Davith ឆ្លៀតអភិវឌ្ឍ និង...