កម្សាន្ត២ ឆ្នាំមុន
ចំណងដៃឆ្នាំថ្មីរបស់ស្ថានីយទូរទស្សន៍ MYTV កម្មវិធី “មហាសំណើច MYTV” សើចមិនជិនណាយ
តារាជាច្រើនដួងនឹងប្រមូលផ្តុំគ្នា ធ្វើឲ្យទស្សនិកជនសើចមិនចេះធុញទ្រាន់ តាមរយៈចំណងដៃថ្មី របស់ទូរទស្សន៍ MYTV ដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ក្នុងពេលឆាប់ៗនេះ ។ ផលិតករដ៏ស្រស់សង្ហា ហើយជាពិធីករ ដ៏ប៉ិនសម្តី របស់ស្ថានីយទូរទស្សន៍ MYTV លោក តាប៊ុយ បានបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា៖ “មហាសំណើច MYTV” ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនសើចសប្បាយរីករាយ ពេលដែលសម្រាកពីការងារ ដូចពាក្យលោកថា “សើចច្រើន ចម្រើនអាយុ” ។ យើងគ្រាន់តែឃើញរូបថតនៃឈុតមួយចំនួននៅពេលដែលតារាសម្ដែង និងតារាកំប្លែង កំពុងថតក្រៅឆាក...