ភ្នំពេញ៖ តារាសម្តែងម្នាក់ដែលតែងតែលើកស្ទួយនូវវប្បធម៌ខ្មែរ ទោះជាគាត់ទៅដល់ទីណាក៏ដោយ គឺតែងតែបង្ហាញនូវអ្វីដែលទាក់ទងនឹងក្រមា ក៏ដូចជាការច្នៃម៉ូដសម្លៀកបំពាក់ក្រមាជាដើម។ កញ្ញា មាន សូនីតា ថ្មីៗនេះបានបញ្ចេញនៅសម្លៀកបំពាក់ក្រមា ដែលច្នៃម៉ូដដោយ “ផ្ទះស្រឡាញ់” នៅក្នុងនោះមានក្រមាខ្មែរជាច្រើន បានយកមកធ្វើជាសម្លៀកបំពាក់បែបយុវវ័យ មើលទៅពិតជាស្រស់ស្អាតណាស់។ តារាសម្តែងដែលមានប្រជាប្រិយ កញ្ញា មាន សូនីតា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវប្បធម៌ខ្មែរ ទាំងនេះ គ្រាន់តែជាចំណុចាប់ផ្តើម ហើយនិងមានជាបន្តបន្ទាប់ទៀត។ ពិតជាមិនធម្មតាមែនដែលកូនខ្មែរ មានទេពកោសល្យក្នុងការច្នៃម៉ូដសម្លៀកបំពាក់ខ្មែរ ដែលធ្វើពីក្រមា...
ភ្នំពេញ៖ កញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជារាជនីក្រមានោះ មានប្រវត្តិចាប់ផ្តើមប្រលូកក្នុងវិស័យសិល្ប:ដំបូង តាមរយ:ការប្រលងក្នុងកម្មវិធី Freshie Girls & Boys ។ បើគិតមកដល់ពេលនេះ ការប្រលងដែលកញ្ញា មាន សូនីតា បានចូលរួមនោះមានរយៈពេល ១០ ឆ្នាំហើយ ពោលគឺកញ្ញា មាន សូនីតា បានចូលរួមប្រកួតនៅឆ្នាំ ២០០៩។ ដើម្បីរំលឹកនូវអនុស្សាវរីយ៍មួយនេះ កញ្ញា...
ភ្នំពេញ៖ ទោះជាមមាញឹកយ៉ាងណា កញ្ញា មាន សូនីតា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បានធ្វើឱ្យកញ្ញារកពេលដើរកម្សាន្តមិនបានដោយសារជាប់រវល់ធ្វើជាចុងភៅនំបញ្ចុករកថវិការជួយដល់កុមារកំព្រាក្នុងកម្មវិធីបុណ្យភូមិ។ ក្រោយចូលឆ្នាំថ្មីបានបញ្ចប់រួចមក កញ្ញា មាន សូនីតាគឺមានពេលទំនេរបន្តិចក៏បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅលម្ហែកាយនៅទីក្រុង Xian នៃប្រទេសចិន។ បើតាមការបង្ហោះរូបភាពរបស់កញ្ញានៅប្រទេសចិន គឺហាក់បីដូចជាមានភាពរីករាយយ៉ាងក្រៃលែង ហើយកញ្ញាបានសរសេរថា “ធ្វើម៉េចក៏មិនស្គមដែរ…” ព្រោះកញ្ញាញុាំច្រើនយ៉ាងនេះ។ ប៉ុន្តេទស្សនិកជនមួយចំនួនក៏បានបារម្មណ៍ដែរ ពីព្រោះខ្លាចគាត់ធាត់បាត់រាងដ៏ស្រស់ស្អាតក្នុងនាមជារាជនីក្រម៉ានោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏កញ្ញា មាន សូនីតា...
ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលទៀតហើយ តារាសម្តែងដែលទស្សនិកជនតែងតែហៅគាត់ថា «រាជនីក្រមា» បានប្រកាសបើកចំហថា៖ «ចូលឆ្នាំខ្មែរហើយរៀបការ» ពិតជាធ្វើឱ្យមហា ជនមានការងឿងឆ្ងល់ជាខ្លាំងថា តើកូនកម្លោះជាអ្នកណាទៅ? រាជនីក្រមា កញ្ញា មាន សូនីតា បានប្រកាសក្តែងៗយ៉ាងនេះដូច្នេះមិនខ្លាចការចោទសួរពីសំណាក់មហាជន និងសារព័ត៌មានសោះ។ តាមពិតថ្ងៃនេះជាថ្ងៃដែលអ្នកណាៗក៏និយាយមិនពិត ឬ ជាថ្ងៃពួកបស្ចិមប្រទេសហៅថា «April fool day» ។ មើលទៅម្តងនេះរាជនីក្រមា កញ្ញា...
ភ្នំពេញ៖ ថ្មីៗនេះ រាជនីក្រមា កញ្ញា មាន សូនីតា ហាក់ដូចជាមិនសប្បាយចិត្តចំពោះនរណាម្នាក់ បន្ទាប់ពីកញ្ញា បានប្រកាសថា នឹងចូលរួមធ្វើនំបញ្ចុក ដើម្បីស្វែងរកថវិកាសម្រាប់ជួយដល់កុមារកំព្រា ក្នុងឱកាសបុណ្យភូមិខាងមុខនេះ ។ តារាសម្តែងដែលទស្សនិកជន ធ្លាប់តែឃើញគាត់សប្បាយរីករាយ និងមិនឈ្នានីសអ្នកណា ស្រាប់ពេលតែនេះ កញ្ញា មាន សូនីតា បានបង្ហាញការមិនសប្បាយចិត្ត និងបានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ថា «ខំប្រឹងដោយញើសឈាមខ្លួនឯង...
ប្រិយមិត្តប្រាកដជាបានស្គាល់កញ្ញា មាន សូនីតា ដែលកញ្ញាជាតារាស្រីដ៏មានទេពកោសល្យមា្នក់់។ កញ្ញា មាន សូនីតា ត្រូវបានមហាជនស្គាល់តាមរយៈការសម្តែងដ៏ប៉ិនប្រសប់របស់គាត់ និងការលើកស្ទួយក្រមាខ្មែរដែលត្រូវបានគេឱ្យរហ័សនាមជា«រាជនីក្រមា»។ ថ្មីៗនេះ សូនីតា ចង់ចាប់អាជីបថ្មីមួយទៀតក្នុងវិស័យសិល្បៈ ដោយកញ្ញាចង់ក្លាយជាតារាចម្រៀង។ ជាក់ស្តែង កញ្ញាបានបង្ហោះវីដេអូខ្លីមួយក្នុងបណ្តាញសង្គម Facebook ដោយកញ្ញាបានសរសេរថា «សុបិន្តចង់ក្លាយជាតារាចម្រៀង..ជិតក្លាយជាការពិតហើយ» ថែមទាំងបានបង្ហោះវីដេអូមួយដែលមានចំនងជើងថា «CRUSH អូន»។ តោះ! មកស្តាប់ទាំងអស់គ្នាថា តើនេះជាសម្លេងពិតរបស់រាជនីក្រមា មាន សូនីតា...