កម្សាន្ត២ ឆ្នាំមុន
ទោះឈឺប៉ុណ្ណាក៏ ម៉ាក សែនសូនីតា នៅតែទ្រាំ
ភ្នំពេញ៖ តួឯកស្រីក្នុងរឿង “ផ្កាយមារ” កញ្ញាម៉ាក សែនសូនីតា គឺជាតារាស្រីដែលមានរាងតូចច្រឡឹងម្នាក់។ កញ្ញាម៉ាក សែនសូនីតា ជានិច្ចកាលតែងតែបង្ហាញពីរបៀបនៃការថែរក្សាសម្រស់ របបអាហារ ព្រមទាំងការហាត់ប្រាណរបស់ខ្លួន ដើម្បីចែកជូនទៅដល់អ្នកដែលចង់បានរាងស្អាតដូចគាត់។ អ្វីដែលជាការភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗនេះកញ្ញាម៉ាក សែនសូនីតា បានបង្ហោះរូបថតនៅកន្លែងហាត់ប្រាណ ទាំងខ្លួនកំពុងតែឈឺផងដែរ។ កញ្ញា ក៏បាននិយាយថា ទោះបីជាខ្លួនឈឺយ៉ាងណា ក៏ខ្លួនទ្រាំដែរ។ នេះពិតជាបញ្ជាក់បានថា កញ្ញាម៉ាក សែនសូនីតា ពិតជាស្រលាញ់រូបរាងរបស់គាត់មែន៕ ...