ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ MyTV Plus បានជម្រាបជូនទស្សនិកជនពីលោក ម៉ាដូណា ដែលគ្រោងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នារបស់គាត់។ លោក ម៉ាដូណា ធ្លាប់បានបង្ហោះរូបភាពស្និតស្នាលជាមួយគូស្នេហ៍ ហើយថែមទាំងបានសរសេរថាខ្លួនចង់រៀបការជាមួយគូស្នេហ៍របស់ខ្លួមតែម្នាក់គត់។ យោងតាមកិច្ចសំភាសន៍ផ្តាច់មុខជាមួយ MyTV Plus លោក ម៉ាដូណា បានឱ្យដឹងថា គាត់មិនទាន់អាចប្រាប់ថាគាត់នឹងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នារបស់គាត់នៅពេលណានោះទេ ដោយលោកកំពុងរង់ចាំចម្លើយពីគូស្នេហ៍របស់គាត់។ លោក បានបញ្ជាក់ទៀតថា គាត់កំពុងតែមានបញ្ហាជាមួយគូស្នេហ៍របស់គាត់ ដោយលោកសង្ឃឹមថា គាត់នឹងយកចិត្តទុកដាក់ និងផ្តល់ក្តីស្រលាញ់ដល់លោក...
ភ្នំពេញ៖ គ្រាន់តែឮឈ្មោះ ម៉ាដូណា ប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីតារាកំប្លែងដ៏មានទេពកោសល្យ។ ក្រៅពីសមត្ថភាពក្នុងការសម្តែងរបស់គាត់ ប្រិយមិត្តជាច្រើន ក៏បានចាប់អារម្មណ៍ពីជីវិតស្រលាញ់ភេទដូចគ្នារបស់ ម៉ាដូណា ផងដែរ ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ម៉ាដូណា បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ លាយឡំជាមួយនឹងចំណងជើងដ៏ផ្អែមល្ហែម ដែលបានសរសេរថា «បងតែម្នាក់ ដែលខ្ញុំអាចរស់នៅ និងចង់រៀបការជាមួយ ម្នាក់នោះ គឺ Heng-Try Nop» ដែលធ្វើឲ្យប្រិយមិត្តច្រណែនគ្រប់ៗគ្នា ។ ...