ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ ដែលទស្សនិកជនស្គាល់គាត់ជាតារាពូកែរិះគន់នោះ កាលពីពេលថ្មីនេះៗបានទៅផ្លាស់ប្តូរម៉ូតសក់ដែលមើលទៅស្រដៀងទៅនឹងលោក Eden hazard ដែលជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមបាល់ទាត់ដ៏ល្បីរបស់ពិភពលោក Chelsea។ ខណៈដែលការប្រកួតរវាងក្លឹប Chelsea និង Arsenal នឹងឈានចូលមកដល់នៅរាត្រីនេះ លោកម៉ៃ សុគន្ធ បានបង្ហាញពីការគាំទ្ររបស់គាត់យ៉ាងពេញទំហឹងទៅកាន់ក្រុម Chelsea ជាពិសេសទៅលើលោក Eden hazard ដែលជានិមិត្តរូបរបស់គាត់។ គួរបញ្ជាក់ផងដែរថា រៀងរាល់ការប្រកួតដែលលោកម៉ៃ...
ភ្នំពេញ៖ កាលពីពេលថ្មីនេះ លោកម៉ៃ សុគន្ធ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានបង្ហោះនូវម៉ូតសក់ថ្មីរបស់គាត់ ដែលមើលទៅប្លែកមែនទែន។ បន្ទាប់ពីបានបង្ហោះនូវរូបម៉ូតសក់ថ្មីរបស់គាត់មក គេសង្កេតឃើញថា គាត់ទទួលបានការសរសើរចំពោះម៉ូតសក់ថ្មីរបស់គាត់តិចមែនទែន ពោលគឺភាគច្រើននៃអ្នកដែលបានចូលទៅបញ្ចេញមតិនៅក្នុងរូបគាត់ បានចំអក និងនិយាយរិះគន់ លេងសើច ច្រើនជាង។ តបតទៅនឹងមតិរិះគន់វិញ លោកម៉ៃ សុគន្ធ ក៏បានបង្ហោះសារតបតទៅនឹងអ្នកដែលបានរិះគន់គាត់ផងដែរ។ ចុះប្រិយមិត្តរបស់ MyTV PLUS វិញ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះម៉ូតសក់ថ្មីរបស់គាត់? អត្ថបទ៖ ណារ៉ូត