កម្សាន្ត២ ឆ្នាំមុន
រ៉ូឡា ប្រាប់ពីវិធីដើរលេងច្រើនខេត្តទាំងនេះ ទើបមិនសូវអស់លុយ
ពិធីការិនីរូបស្រស់កញ្ញា រ៉ូឡា កាលពីពេលថ្មីៗនេះបានបង្ហោះពីដំណើរកម្សាន្តរបស់ខ្លួនជុំវិញខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះកញ្ញា រ៉ូឡា ក៏បានផ្តឹតយករូបភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានជាច្រើន មកបង្ហោះក្នុងបណ្តាញសង្គមរបស់គាត់ផងដែរ។ ចំពោះប្រិយមិត្តដែលចង់ទៅដើរលេងឱ្យបានច្រើនខេត្តដូចរូបគាត់នោះ កញ្ញា រ៉ូឡា បានបង្ហើបពីរបៀបដើរលេងឱ្យបានច្រើនខេត្ត និងចំណាយលុយតិចរបស់គាត់ថា តាមពិតការដើរលេងច្រើនខេត្តមិនប្រាកដថាត្រូវតែចំណាយលុយច្រើននោះទេ ពោលគឺ យើងមិនចាំ បាច់ទៅញុំាអីនៅកន្លែងថ្លៃៗនោះទេ។ កញ្ញា រ៉ូឡា ក៏បានបន្តទៀតថា យើងអាចស្នាក់នៅកន្លែងសាមញ្ញៗក៏បានដែរ ពីព្រោះនៅពេលដែលយើងដើរលេងជាមួយមិត្តភក្តិ ឬ មនុស្សជាទីស្រលាញ់ របស់ដែលថ្លៃៗទាំងអស់នោះ មិនមែនជាបញ្ហានោះទេ៕...