កម្សាន្ត៣ ឆ្នាំមុន
វ៉ាង ស្រីណូ ជះលុយរាប់មុឺនដុល្លារទិញរថយន្តទំនើបសងគុណអ្នកមានគុណ
ភ្នំពេញ៖ អតីតតារាសម្ដែងសុិចសុីដ៏ល្បី កញ្ញា វ៉ាង ស្រីណូ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈ មហាជន ជាច្រើនបានកត់សម្គាល់ឃើញថាជីវិតឯកជនរបស់នាង ហាក់បីដូចជាមានភាពមានបាន និងឡូយឆាយមែនទែន។ ជាក់ស្តែងដើម្បីសងគុណទៅអ្នកមានគុណរបស់គាត់ក្នុងថ្ងៃបុណ្យម្តាយ និងខួបកំណើតឪពុករបស់គាត់ កញ្ញា វ៉ាង ស្រីណូ បានចំណាយលុយរាប់មុឺនដុល្លារទិញរថយន្តទំនើប ម៉ាក MERCEDES ឆ្នាំ ២០១៩ ជូនទៅកាន់អ្នកមានគុណរបស់គាត់។ ប្រិយមិត្តជាច្រើនបានសរសើរចំពោះភាពកត្តញូរបស់កញ្ញា វ៉ាង ស្រីណូ ដែលនាងមិនភ្លេចគុណរបស់អ្នកមានគុណរបស់គាត់ឡើយ៕...