កម្សាន្ត២ ឆ្នាំមុន
របរលក់ចេកអាំងរបស់ សុគន្ធ នីសា ទទួលបានការគាំទ្រយ៉ាងច្រើន
ភ្នំពេញ៖ តារាចម្រៀងសម្លេងទន់ពិរោះ និងមានរូបសម្រស់ស្រស់ស្អាត អ្នកនាង សុគន្ធ នីសា បានបន្ថែមមុខរបរលក់ចេកអាំងមួយបន្ថែមទៀតបន្ទាប់ពីអាជីពសិល្បៈចម្រៀងរបស់អ្នកនាង។ ហាងចេកអាំង 6A គឺជាហាងដែលមានលក់ចេកអាំង និងអាហារសម្រន់ផ្សេងៗមួយចំនួនទៀត ដែលមានរសជាតិខុសប្លែកពីចេកអាំងធម្មតា ដូចជាចេកអាំងរសជាតិស្ករតាំងម៉ែដូងខ្ចីជាដើម។ អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺ ថ្វីត្បិតរបរលក់ចេកអាំង មើលទៅដូចជារបរតូចតាចក៏ដោយ ក៏អ្នកនាង សុគន្ធ នីសា ទទួលបានការគាំទ្រខ្លាំងដោយសារតែរសជាតិ ហើយនេះក៏ជារបរសុចរិតផងដែរ។ លើសពីនេះទៅទៀតអ្នកនាង សុគន្ធ នីសា បានសន្យាថាខ្លួននឹងស្វែងរករសជាតិថ្មីៗមកជូនអ្នកដែលចូលចិត្តញុំាចេកអាំងរបស់ខ្លួនផងដែរ៕ អត្ថបទ៖...